សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ជួយបញ្ចេញមតិយោបល់ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរ ពិសេសគឺលើកស្ទួយការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម (SME)
Category: សេដ្ឋកិច្ច
វិស័យឧស្សហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងទំនុកចិត្តពីអ្នកវិនិយោគ
ការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់ទាំងកំណើនចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគចំពោះស្ថិរភាព សក្ដានុពល និងអនាគតនៃឧស្សាហកម្មកម្ពុជា
ប្រធានាធិបតី ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ហើយពិសេសបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបានលទ្ធផល ១០០% ហើយ
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន សម្រេចការអនុវត្តបាន ១០០% ស្របតាមលក្ខណៈបច្ចេកទេស និងផែនការដែលបានកំណត់
ប្រេស៊ីល-កម្ពុជា ស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិឧស្សាហកម្ម នវានុវត្តន៍ និងការអភិវឌ្ឍឧស្សាហកម្ម
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានជួបពិភាក្សា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍឧស្សាហកម្ម កសិឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ
ជប៉ុន ផ្ដល់ហិរញ្ញប្បទាន ៣.៥ ពាន់លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍវិស័យអាទិភាពនានារបស់កម្ពុជា
គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ ជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការប្រមាណ ៣.៥១ ពាន់លានដុល្លារអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអាទិភាពនានារបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុន Haier Group ពង្រីកវិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រុមហ៊ុន Haier Group ពង្រីកវិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាល ចាត់ទុកវិស័យបច្ចេកវិទ្យាជាវិស័យសំខាន់មួយជួយជំរុញកំណើនសេដ្ឋកិច្ច
ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា កើនឡើងរហូតដល់ ២៩ ភាគរយ
ក្នុងឆមាសទី១ ឆ្នាំ២០២៦ បរិមាណទំនិញតាមផ្លូវអាកាសរបស់កម្ពុជា កើនឡើងរហូតដល់ ២៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈចំនួនអ្នកដំណើរមានការថយចុះ ៧ ភាគរយ។
គម្រោងចំនួន ៤ តម្លៃ ២៥ លានដុល្លារនៅភូមិភាគឦសាន ស្នើសុំការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានបន្តចុះត្រួតពិនិត្យ និង វាយតម្លៃគម្រោងវិនិយោគនៅ ខេត្តស្ទឹងត្រែង ២គម្រោង និង ខេត្តក្រចេះ ២គម្រោង ដែលមានតម្លៃ ២៥ លានដុល្លារ ព្រមទាំងបានបើកកិច្ចពិភាក្សាលើលក្ខខណ្ឌបច្ចេកទេស និង នីតិវិធី ជូនក្រុមហ៊ុនដែលបានស្នើសុំការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធី
កម្ពុជាទទួលបានទុនវិនិយោគ ៤,៧ ពាន់លានដុល្លារពីគម្រោងចំនួន ២៧៦ ក្នុងឆមាសទី ១ ឆ្នាំ ២០២៦
ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ២៧៦ ក្នុងទំហំទុន វិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ ១៦០ ពាន់កន្លែង













