ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ២៧៦ ក្នុងទំហំទុន វិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ ១៦០ ពាន់កន្លែង។ នេះបើយោងតាមរបាយការណ៍ពី ក.អ.ក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៦។
ក្នុងចំណោមគម្រោងវិនិយោគទាំង ២៧៦ មានគម្រោងវិនិយោគចំនួន ១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជាង ១២០ ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១០៥, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦៩។
ដោយឡែក, គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន ៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១ លានដលារអាម៉េរិក និងអាចបង្កើតការងារបានរូបមាណ ៣៥ ពាន់កន្លែង៕
អត្ថបទ៖ ប៊ី








