នាថ្ងៃ ជីប ម៉ុង គ្រុប រៀបចំកម្មវិធីធំប្រចាំឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ គ្រួសារលោកនៃអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា លាង ហួង និងឧកញ៉ា លាង ពៅ ព្រមទាំងកូនៗប្រុសស្រី បានមកជួបជុំគ្នា។

ជីប ម៉ុង គ្រុប បានរៀបចំកម្មវិធីធំ និងតម្រូវឲ្យគ្រប់គ្នានៃអ្នកចូលរួមគ្រងឈុតពណ៌ខ្មៅ ក្នុងថ្ងៃតែមួយ។ ដូចគ្នានេះដែរគ្រួសារអ្នកឧកញ៉ា លាង ម៉េង ក៏ដូចបុគ្គលិក និងដៃគូសហការទូទៅដែរ បានជ្រើសរើសសម្លៀកបំពាក់ពណ៌ខ្មែរ និងជាយីហោល្បីល្បាញ។
ពិសេសកូនចៅស្រីៗតែម្ដងក្នុងមានកញ្ញា នីកូល, អ៊ឹង វត្តី ហៅ Marshell និងកញ្ញា អ៊ឹង វីនីកា ព្រមទាំងលោកស្រី គឹម ចាន់ណា តែម្ដង។ នាកម្មវិធីនេះដែរ សម្ពន្ធ ជីប ម៉ុង ក៏បានប្រកាសណែនាំដល់អ្នកបន្តវេនវ័យក្មេងដែលជាកូនចៅរបស់លោកអ្នកឧកញ៉ា, អ្នកឧកញ៉ា និងឧកញ៉ា ដែលជាកូនៗ។

អ្វីដែលអ្នកគាំទ្រ ដៃគូសហការឃើញ គឺកូនចៅស្រីៗនៃសម្ពន្ធ ជីប ម៉ុង ពិតជាស្រស់ស្អាតដូចតារា ហើយក៏បានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយម៉ាកយីហោល្បីៗ។
គួរបញ្ជាក់ថា ជីប ម៉ុង គ្រុប បានរៀបចំកម្មវិធីដ៏ធំប្រចាំឆ្នាំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ អូស៊ីអាយស៊ី កាលពីពេលថ្មីៗ ដោយមានដៃគូសហការរាប់ពាន់នាក់៕



អត្ថបទ៖ ឆដា, រូបភាព៖ Khmer Beverages




