នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៦ នេះ សម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែងចំនួន ៦១០ នាក់។

ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជា មិនទាន់សិក្សាទេ ប៉ុន្តែរ៉ែកម្រមាននៅស្ទឹងត្រែង ដែលរ៉ែទាំងនោះ ដូចនៅប្រទេសអ៊ុយក្រែនដែរ ដែលអាមេរិកចង់បាន និងយកចិត្តទុកដាក់ខ្លាំង។
គួរបញ្ជាក់ថា រ៉ែកម្រនៅអ៊ុយក្រែន មានលីចូម ដែលគេស្គាល់ថា “មាសស” ជារ៉ែដ៏សំខាន់សម្រាប់ផលិតថ្មរថយន្តអគ្គិសនី និងឧបករណ៍ផ្ទុកថាមពលបៃតង, រ៉ែទីតានីញ៉ូម ជាលោហៈធាតុដែលមានទម្ងន់ស្រាល ប៉ុន្តែរឹងមាំខ្លាំង និងធន់នឹងកម្ដៅខ្ពស់។

រ៉ែវាជាវត្ថុធាតុដើមមិនអាចខ្វះបានក្នុងឧស្សាហកម្មយោធា និងអាកាសចរណ៍ ដូចជាការផលិតយន្តហោះចម្បាំង គ្រាប់រំសេវ និងយានអវកាស៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត និង Samdech Hun Sen of Cambodia




