កូនស្រីទាំង ២ របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ធំធាត់​ទន្ទឹម​ខ្លួន

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និង​អ្នក​ឧកញ៉ា គិត ម៉េង តែងតែ​មាន​មោទនភាព​ចំពោះ​កូន​ស្រី​ទាំង ២ របស់​ខ្លួន គឺ​កញ្ញា គិត ស៊ូរៀរង្សី វ័យ ១៩ ឆ្នាំ និង គិត ស៊ូណាវីន វ័យ ១៨ ឆ្នាំ។

តាមដានជាមួយយើង៖ Million Times

កូនស្រី​នៃ​សេដ្ឋី គិត ម៉េង និង​សេដ្ឋិនី ម៉ៅ ចំណាន បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត ចិញ្ចឹម​បីបាច់​កូន​ៗ​មិន​ថា​ប្រុស​ស្រី​ឡើយ ដោយ​បង្រៀន​សព្វគ្រប់​បែប​យ៉ាង។ ជាពិសេស​កូន​ស្រី​តែង​តែ​មាន​ការ​សម្រិតសម្រាំង និង​ថ្នាក់ថ្នម ព្រម​ជាមួយ​ទន់ភ្លន់។

គិត ស៊ូរៀរង្សី និង គិត ស៊ូណាវីន ពេល​នេះ​ធំ​ពេញ​វ័យ និង​មាន​រូប​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​គ្នា​ឡើយ ម្នាក់​ម្នាក់​បែប​ស្រទន់ ស្រគត់ស្រគំ រម្យទម ហើយ​ម្នាក់​ទៀត​បែបនារីទាន់សម័យ រឹងមាំ និង​នឹងធឹង។

អ្នក​ទាំង ២ ធំ​សឹង​តែ​ស្មើ​ម្ដាយ គឺ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ទៅ​ហើយ។ អ្នក​ទាំង ២ ក៏​មាន​រស​និយម​ក្នុង​ការ​តុបតែង​ខ្លួន​ផ្សេង​គ្នា​ដែរ តែ​ក្រោម​ក្រសែ​ភ្នែក​ម្ដាយ គឺ​​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គិត ស៊ូរៀរង្សី វ័យ ១៩ ឆ្នាំ និង គិត ស៊ូណាវីន តែងតែ​ស្លៀកពាក់​សម​សួន​ជា​នារី​ខ្មែរ​ជានិច្ច​ដែរ។

ជាក់ស្ដែង​កាលពី​ខែ​មុន គ្រួសារ​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ថត​រូប​ជុំ​គ្នា ដើម្បី​យក​ទៅ​ដាក់​តាំង​នៅ​ផ្ទះ​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី។

ក្នុង​នោះ​មាន​ទាំង​សម្លៀកបំពាក់​ប្រពៃណី​សំពត់​បត់​ហូល​ខ្មែរ និង​សម្លៀកបំពាក់​ប្រេន​សម័យ​ថ្មី​ផង​ដែរ។ សម្រាប់​ឈុត​ប្រេន​វិញ​គិត ស៊ូរៀរង្សី វ័យ ១៩ ឆ្នាំ និង គិត ស៊ូណាវីន វ័យ ១៨ ឆ្នាំ បាន​ប្រើ​ឈុត​ស្រដៀង​គ្នា ១​ស្លៀកពាក់​​ប្រេន​ Dior និង​ម្នាក់​ទៀត Christian Dior។

១. គិត ស៊ូរៀរង្សី ជ្រើស​អាវ Cropped Jaket តម្លៃ ៤ ៧០០ ដុល្លារ និង​សំពត់​ខ្លី Pleated Miniskirt តម្លៃ ៣ ៨០០ ដុល្លារ។

២. គិត ស៊ូណាវីន គ្រង​ឈុត Christian Dior


៣. លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ផ្លាស់ប្ដូរ ២ ឈុត ទី​១ ឈុត Dior ពណ៌​ប្រផេះ និង​ឈុត​ទី ២ ក៏​ជា​ប្រេន Dior ដែរ គ្រាន់តែ​ជា​ពណ៌​ខ្មៅ និង​ភ្លឺផ្លេក៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia