កាលពីថ្ងៃ ២ ខែកក្កដា ឆ្នាំ ២០២៦ ម្សិលមិញ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានរៀបចំកម្មវិធីខួបកំណើតយ៉ាងស្រស់បំព្រងឲ្យកូនស្រីទី៣ ឈ្មោះកញ្ញាថា គិត ស៊ូណាវីន។

សម្រាប់ការរៀបចំខ្លួនរបស់ គិត ស៊ូណាវីន និងអ្នកម្ដាយពិតជាស្រស់ស្អាត និងស្រស់ស្រាយតែម្ដង ព្រោះថាជាការអបអរដែលកូនស្រីបណ្ដូលចិត្តក្លាយជាមនុស្សពេញវ័យ និងមានសិទ្ធិសម្រេចគ្រប់បែបយ៉ាង។
ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានអញ្ជើញតែមនុស្សជំនិត និងមិត្តអ្នកជំនួញជាមួយគ្នាប៉ុណ្ណោះ។


ចំណែកសាមីខ្លួន កញ្ញា គិត ស៊ូណាវីន ក៏បានអញ្ជើញមិត្តភ័ក្ដិ ដើម្បីជប់លៀងនៅភូមិគ្រឹះដ៏ធំស្កឹមស្កៃ នៅលើវិថីព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបង្ហាញពីសម្ភារមានតម្លៃជាច្រើនដាក់តាំងបង្ហាញ
ដោយកញ្ញា គិត ស៊ូណាវីន ទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិនៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ដែលជាបុត្រសម្ព័ន្ធរបស់រ៉ូយ៉ាល់ គ្រុប របស់ឪពុកផ្ទាល់តែម្ដង៕








អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia




