លោកស្រី អ៊ឹមផាន វណ្ណឌី អ្នកជំនួញស្រីល្បីដែលមមាញឹកខ្លាំង តែមិនភ្លេចការងារសង្គមជាដាច់ខាត

បើ​ទោះ​ជា​លោកស្រី អ៊ឹមផាន វណ្ណឌី ជា​មនុស្ស​សាមញ្ញ រួសរាយ​រាក់ទាក់​ដាក់​ខ្លួន​បំផុត ហើយ​ចរិយា​សម្បត្តិ​ដ៏​ផូរផង់​នេះ ធ្វើ​ឲ្យ​​អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត លក់​គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង ទទួល​បាន​ការ​ស្រលាញ់​រាប់​អាន និង​កោតសរសើរ​ចំពោះ​ភាព​ឫកពា​រម្យទម​នេះ។

តាមដានជាមួយយើង៖ Million Times

ជាក់ស្ដែងលោកស្រី អ៊ឹមផាន វណ្ណឌី ចូលរួមបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី ៣៩ ក្នុងនាមជាស្នង​ការ​ផ្សព្វផ្សាយ នៃ​សមាគម​កាយឫទ្ធិនារីកម្ពុជា តែការងារទូទៅទាំងអស់នៃកម្មវិធី អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត លក់​គ្រឿងអលង្ការ ជាង បាក់ វណ្ណ ហុង ធ្វើទាំងអស់ សូម្បីតែរៀបស្បែកជើងឲ្យមានរបៀបរៀបរយក៏មិនប្រកាន់ខ្លួនដែរ។

មិនមែន​ព្រោះ​លោកស្រី​ជា​ម្ចាស់​ហាង​លក់​គ្រឿងអលង្ការ​ឡើយ ទើប​ធ្វើឲ្យ​គេ​ឯង​ស្រលាញ់ តែ​លោកស្រី​ទោះ​ខ្ពង់ខ្ពស់​ប៉ុណ្ណា ក៏​រាបសា ទន់ភ្លន់ ជួយអ្នកដទៃជាប់​ជានិច្ច។ ពិសេស​ការ​រៀបចំ​ខ្លួន​បាន​សមសួន និង​សម​កាលៈទេសៈ ក៏​ជា​កត្តា​ដែល​នាំ​ឲ្យ​លោកស្រី​ចុះសម្រុង​នឹង​មនុស្ស​គ្រប់គ្នា។

ប្រឡូកក្នុងការងារជំនួញយ៉ាងសកម្ម តែលោកស្រីក៏មិនភ្លេចការងារសប្បុរសធម៌ ការងារសង្គម, ជាពុទ្ធសាសនិក​យ៉ាង​ខ្ជាប់ខ្ជួន ព្រម​ទាំង​ជួយ​ជ្រោមជ្រែង​អ្នកផងទាំងពួង ដោយមិន​ប្រកាន់​អ្វីទាំងអស់។

ក្នុង​នោះ​បើ​ពេល​លោកស្រី វណ្ណឌី ចូល​រួម​កម្មវិធី​ទូទៅ មាន​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​ក្នុង​សង្គម ការ​ស្លៀកពាក់​ពី​ចុង​សម​ដល់​ចុង​ជើង ក៏​មើល​ទៅ​ធម្មតា​ៗ​ដូច​អ្នក​ឯទៀត​ដែរ។ តែ​ការ​ជ្រើសរើស​របស់​ប្រើប្រាស់​នីមួយ​ៗ​សុទ្ធ​សឹង​ជា​ម៉ាក​យីហោ​មាន​ឈ្មោះ​ល្បី ហើយ​ម៉ាក​ខ្លះ​ទៀត មិនមែន​មាន​ប្រាក់​ហើយ​អាច​ទិញ​បាន​ឡើយ គឺ​ត្រូវ​តែ​ជា​អតិថិជន VIP ឬ MVP។

កន្លង​មក​អ្នក​គាំទ្រ​ប្រាកដជា​ឃើញ​ពី​ម៉ាក​កាបូប​ល្បី​ៗ​ដែល​លោកស្រី អ៊ឹមផាន វណ្ណឌី កាន់​ចូលរួម​ក្នុង​កម្មវិធី​ផ្សេង​ៗ​ហើយ នៅ​ឡើយ​ប្រេន​ស្បែកជើង​ក៏​សុទ្ធ​សឹង​ជា​របស់​កម្រ​ដែរ។

ខាង​ក្រោម​ជា Collection ស្បែកជើងប្រេនល្បីៗរបស់លោកស្រី អ៊ឹមផាន វណ្ណឌី ដែល​ជា​របស់​ជួយ​លើក​សម្រស់ មុខ​មាត់ និង​បន្ថែម​ទំនុក​ចិត្ត​៕

១. Dolce & Gabbana Rainbow Lori Slingbacks តម្លៃ ១ ៨០៥ ដុល្លារ

២. Jimmy Choo Romy 85 suede pumps តម្លៃ ៨២៦ ដុល្លារ

៣. Green Suede and Crystal T-Strap Open-Toe Sandals តម្លៃ​ជាង ៦ ០០០ ដុល្លារ

អត្ថបទ៖ ឆដា, រូបភាព៖ Vandy Imphan និង One Memory