អ្នកឧកញ៉ា ឈុន លាង ដែលត្រូវជាភរិយាអ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វឌ្ឍនៈ ថ្មីៗបានបង្ហាញវត្តមានចូលរួមព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុមហ៊ុន និងកម្មវិធីមង្គលការកូនអ្នកជំនួញធំប្រចាំស្រុកខ្មែរដូចគ្នា។

នាគ្រាបង្ហាញវត្តមានចូលរួម មង្គលការកូនស្រីអ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងកូនប្រុសអ្នកឧកញ៉ា ឡោក ហួរ កាលពីប៉ុន្មានសប្ដាហ៍មុន អ្នកឧកញ៉ា ឈុន លាង មើលទៅនៅតែក្មេង និងស្រស់ស្អាតដដែល។ អ្នកឧកញ៉ា ឈុន លាង មានភាពរីករាយដោយបានជួបជុំជាមួយមិត្តចាស់ៗជាច្រើនក្នុងកម្មវិធីពិសេស ហើយក៏បានដថតរូបទុកជាអនុស្សាវរីយ៍។
ជាមួយម៉ូដសក់កាត់ខ្លីក្ដោបត្រឹមក អ្នកឧកញ៉ា ឈុន លាង នៅតែស្រស់ស្អាតមិនសមនឹងវ័យឡើយ ហើយកាយវិការរហ័សរហួន រាងកាយមាំមួន បញ្ជាក់យ៉ាងច្បាស់ថា ភរិយាអ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វឌ្ឍនៈ មានសុខភាពល្អ និងបន្តបំពេញការងារប្រកបដោយប្រសិទ្ធភាព។

មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះអ្នកឧកញ៉ា ឈុន លាង និងស្វាមី បានចូលរួមកម្មវិធីទស្សនាបាល់ទាត់ World Cup លើកញ្ចក់ LED នៅក្នុងផ្សារទំនើបក្រោមដី វឌ្ឍនៈ កាពីតាលឡាយហ្វ៍ស្តាយ ផាក អគ្គនាយិកាក្រុមហ៊ុន វឌ្ឍនៈ គ្រុប នៅតែស្វាហាប់ដដែល។
ពិសេសទឹកមុខបង្ហាញឲ្យឃើញថាអ្នកឧកញ៉ា ឈុន លាង អគ្គនាយិកាក្រុមហ៊ុន វឌ្ឍនៈ គ្រុប ជាស្រ្តីអ្នកជំនួញខ្លាំង ដែលអាចដឹកនាំការងារបានមិនចាញ់ក្មេងឡើយ៕





អត្ថបទ៖ ឆដា, រូបភាព៖ The Pink Wedding និង V Media




