CEO បន្តវេនក្រុមហ៊ុន Khmer Beverages អ៊ឹង វីរៈ និងភរិយា យកចំណងដៃជាង ១៦ ម៉ឺនដុល្លារ បរិច្ចាកដល់អង្គការមូលនិធិកុមារកម្ពុជា

ក្រោយ​ពី​មង្គលការ​លើក​ទី​១​របស់ CEO បន្តវេន​ក្រុមហ៊ុន Khmer Beverages អ៊ឹង វីរៈ និង​ភរិយា ស៊ុន ស៊ីមុនី ដែល​ជា​កូន​ស្រី​របស់​​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា លោក ស៊ុន ចាន់ថុល លើ​ទឹក​ដី​អឺរ៉ុប​កាលពី​ជាង ១ខែ​មុន​កន្លង​មក ថ្មីៗ​នេះ​លោក​បាន​ដឹកដៃ​ភរិយា​យក​ចំណងដៃ​ជាង ១០ ម៉ឺន​ដុល្លារ ទៅ​បរិច្ចាគ​​ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

កាលពី​ថ្ងៃ ២៤ ខែ​មិថុនា ឆ្នាំ ២០២៦ កន្លង​ទៅ​លោក អ៊ឹង វីរៈ និង​ភរិយា​មាន​ឱកាស​បាន​នាំ​យក​ចំណងដៃ​អាពាហ៍ពិពាហ៍​អ្នក​ទាំង២ ចំនួន ១៦០ ៨៨៨ ដុល្លារ ​បរិច្ចាគ​ជូន​ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា។

សម្រាប់​ថវិកា​នៃ​មូលនិធិ​នេះ​ទទួល​បាន​ពី​ទឹកចិត្ត​សប្បុរស និង​ការ​គាំ​ទ្រ​យ៉ាង​កក់​ក្ដៅ​ពី​ក្រុម​គ្រួសារ​សាច់ញាតិ និង​មិត្តភក្តិ​ទាំងអស់ ដែល​បាន​ចូលរួម​អបអរសាទរ​ពិធី​មង្គលការ​អ្នក​ទាំង​២ កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ នៅ​អឺរ៉ុប។

ការ​ចូលរួម​ចំណែក​របស់​លោក អ៊ឹង វីរៈ និង​អ្នកនាង ស៊ុន ស៊ីមុនី បាន​ចូលរួម​ចំណែក​គាំទ្រ​បេសកកម្ម​របស់ អង្គការ​មូលនិធិ​កុមារ​កម្ពុជា ក្នុង​ការ​លើកស្ទួយ​ផ្នែក​អប់រំ សេវា​ថែទាំ​សុខភាព និង​ការ​អភិវឌ្ឍ​សហគមន៍ សម្រាប់​កុមារ និង​គ្រួសារ​នៅ​តំបន់​ស្ទឹងមានជ័យ ជាពិសេស​តាមរយៈ The Rice Academy និង CCF Medical Clinic។

លោក អ៊ឹង វីរៈ បាន​បន្ថែម​ទៀត​ថា ក្នុង​ការ​ចាប់ផ្ដើម​ដំណើរ​ជីវិត​ថ្មី​ជា​គូ​ស្វាមី​ភរិយា អ្នក​ទាំង ២ ជឿជាក់​ថា ការ​រៀបចំ​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ នឹង​អាច​បន្សល់​ទុក​​ផល​វិជ្ជមាន​ដល់​សង្គម ហើយ​គូ​ស្វាមី​ភរិយា​ទាំង​គូ​នេះ សង្ឃឹមថា ការ​រួម​ចំណែក​នេះ នឹង​ជួយ​បង្កើត​ឱកាស​ថ្មី​ៗ លើក​ទឹកចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ និង​កសាង​ក្ដី​សង្ឃឹម​ដ៏​រឹងមាំ​សម្រាប់​អនាគត​របស់​កម្ពុជា។

ជា​ចុងក្រោយ អ៊ឹង វីរៈ និង ស៊ុន ស៊ីមុនី អរគុណ​អ្នក​គ្រប់​គ្នា​ដែល​បាន​ប្រែ​ក្លាយ​ថ្ងៃ​ដ៏​ពិសេស​របស់​ពួក​គេ ទៅ​ជា​ការ​ផ្តល់​ក្តី​សង្ឃឹម និង​ការ​វិនិយោគ​ដ៏​មាន​អត្ថន័យ សម្រាប់​អនាគត​របស់​កុមារ​កម្ពុជា៕

អត្ថបទ៖ ឆដា, រូបភាព៖ Vireak Eung