រូបភាពកម្ររបស់ស្ថាបនិក ជីប ម៉ុង គ្រុប គឺលោកអ្នកឧកញ៉ា ភាព ហៀកថតរូបជាលក្ខណៈជុំគ្នាគ្រួសារជាមួយកូនស្រីទាំង ២ ដែលជាត្រួយបណ្ដូលចិត្តរបស់លោកតែម្ដង។

ស្ថាបនិក ជីប ម៉ុង គ្រុប គឺលោកអ្នកឧកញ៉ា ភាព ហៀក បានថតរូបជាអនុស្សាវរីយ៍ជាមួយលោកស្រី លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងកូនស្រីពៅ លី សុខចេង ជាអ្នកកាន់កាប់អាជីវកម្មក្នុងជីប ម៉ុង ឲ្យរឹងមាំ ព្រមទាំងកូនប្រសាប្រុស និងចៅប្រុសស្រីជាច្រើននាក់។
អ្នកឧកញ៉ា ភាព ហៀក បើទោះជាមមាញឹកនឹងការងារយ៉ាងណាក៏មិនភ្លេចឡើយ រូបភាពជុំគ្រួសារជាមួយកូនស្រីៗ។ ក្នុងពេលថតរូបជុំគ្រួសារ អ្នកឧកញ៉ា ភាព ហៀក បានជ្រើសរើស Hermès ដ៏សមសួន សមនឹងដងខ្លួនតែម្ដង។

ឈុត Hermès Palefroi Remix Print Dress ពណ៌សលាយ លឿង និងទឹកប្រាក់ តម្លៃជាង ៧ ០០០ ដុល្លារ។ បើទោះជាមានវ័យជិត ៨០ ឆ្នាំរូបនេះ ជាស្ត្រីទាន់សម័យ ហើយក៏ពូកែក្នុងការលេង Fashion មិនចាញ់កូនស្រីៗ និងកូនប្រសាស្រីឡើយ។
បើទោះជាមានវ័យច្រើនក៏ពិតមែន តែសុខភាព និងរូបរាងកាយមាំមួនរបស់លោកអ្នកឧកញ៉ា ភាព ហៀក ធ្វើឲ្យមើលទៅមិនសមវ័យ។ គួរបញ្ជាក់ថា ស្ថាបនិក ជីប ម៉ុង គ្រុប រូបនេះស្រលាញ់កូនចៅណាស់ នៅពេលជួបជុំកម្មវិធីគ្រួសារ និងកម្មវិធីក្រុមហ៊ុន តែងតែឱបថើបកូនចៅគ្រប់ៗគ្នា៕




អត្ថបទ៖ ឆដា, រូបភាព៖ One Memory




