ហត់នឿយការងារច្រើន ពេលនេះលោកស្រី អ៊ឹមផាន វណ្ណឌី នាំគ្រួសារធ្វើដំណើរកម្សាន្តនៅបរទេស

ក្រោយ​ចំណាយ​ពេល​ធ្វើការ​ងារ​រក​ស៊ី​ហត់​នឿយ​មួយ​រយៈ លោកស្រី លោកស្រី អ៊ឹមផាន វណ្ណឌី បាន​នាំ​គ្រួសារ​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​បរទេស ដោយ​រៀបចំ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត ជាមួយ​សម្លៀកបំពាក់​សុភាព​រាបសា។

តាមដានជាមួយយើង៖ Million Times

នាយិកា​ក្រុមហ៊ុនគ្រឿងអលង្ការ «ជាង បាក់ វណ្ណហុង» បាន​នាំ​ស្វាមី និង​កូន​ប្រុស​ស្រី​ទៅ​ប្រទេស​សិង្ហបុរី។ ដោយ​ដំណើរ​កម្សាន្ត​នេះ លោកស្រី អ៊ឹមផាន វណ្ណឌី នៅតែ​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​មើល​ទៅ​ធម្មតា តែ​ជា​ប្រេន​ដ៏​អស្ចារ្យ​តាំងពី​ក្បាល​ដល់​ចុង​ជើង។

លោកស្រី វណ្ណឌី បាន​ប្រើប្រាស់​ប្រេន Dior ទាំង​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប ហើយ​បាន​ផ្លាស់ប្ដូរ ២ ឈុត​សុទ្ធតែ​ជា​ម៉ូដ​ស្រស់​ស្អាត។ ដោយ​ឈុត​ទី​១ លោក​ស្រី​កាន់​កាបូប​ដៃ Dior Lady D-Joy crossbody bag តម្លៃ​ជាង ៥ ១០០ ដុល្លារ ជាមួយ​សំពត់​អាវ​ពណ៌​ខ្មៅ។

ចំណែក​ឈុត​ទី២ ក៏​ជា​ប្រេន Dior ពណ៌​ដី ផ្កា​ពណ៌​ខ្មៅ ព្រម​ទាំង​ស្បែក​ជើង LORO PIANA តម្លៃ​ជាង ២ ៧០០ ដុល្លារ។ មិនមែន​តែ​លោកស្រី អ៊ឹមផាន វណ្ណឌី ប៉ុណ្ណោះ​ទេ ទាំង​ស្វាមី និង​កូន​ៗ​ប្រុស​ស្រី រៀបចំ​តុបតែង​ខ្លួន​ដោយ​សុទ្ធតែ​ជា​សម្លៀកបំពាក់​ប្រេន​ៗ​ទាំងអស់​គ្នា។

មិន​ត្រឹម​តែ​ពូកែ​រៀបចំ​ខ្លួន ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ លោកស្រី អ៊ឹមផាន វណ្ណឌី ក៏​បាន​ជួយ​រៀបចំ​ឲ្យ​គ្រួសារ​បាន​យ៉ាង​សមរម្យ​ដូច​ខ្លួន​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Vandy Imphan