អគ្គនាយិកាក្រុមហ៊ុន Bottcher AG ឧកញ៉ា ណូ សុភា មិនដែលកំណាញ់នឹងបង្ហាញឲ្យឃើញពីការរស់នៅប្រចាំថ្ងៃបែបអភិជន និងការងារផ្សេងៗ។ ពិសេសគឺការផ្ដល់ជំនួយទៅកាន់ទីផ្សេងៗរបស់ភរិយាម្ចាស់ក្រុមហ៊ុន Böttcher AG រូបនេះតែម្ដង។


ការរស់នៅប្រចាំថ្ងៃរបស់របស់សេដ្ឋិនី សុភា បុត្រឈរ តែងតែត្រូវបានមហាជននៅខ្មែរចាប់អារម្មណ៍ និងសង្កេតមើលគ្រប់បែបយ៉ាង។ ក្នុងនោះអ្វីដែលធ្វើឲ្យគេឯងតាមដានអគ្គនាយិកាក្រុមហ៊ុន AG Bottcher គឺមានទាំងការងារសប្បុរសធម៌ និងការរៀបចំខ្លួនផ្សេង។
មួយវិញទៀតភរិយាលោក Udo Böttcher ដែលជាស្ថាបនិកក្រុមហ៊ុន Böttcher AG ត្រូវបានអ្នកតាមដានយកចិត្តទុកដាក់ក៏ព្រោះតែស្ត្រីខ្មែររូបនេះ ពូកែសព្វគ្រប់បែបយ៉ាង មិនថាការងារក្រុមហ៊ុន, ការងារផ្ទះ, ការរៀបចំខ្លួនដោយសម្លៀកបំពាក់ថ្លៃៗល្អ សម ជាមួយរូបសម្រស់។
មិនត្រឹមតែស្អាត ឆ្លាត ពូកែ និងហ៊ានចំណាយក្នុងការទិញសម្ភារៈនិយមមកតុបតែងលម្អខ្លួនឡើយ ស្ត្រីខ្មែរដែលមានដើមកំណើតពីខេត្តកំពង់ធំរូបនេះ ក៏មានស្ទីល៍ប្រចាំខ្លួនមួយ គឺទៅណាមកណាមិនដែលភ្លេចវ៉ែនតា និងមួកឡើយ។
មួករបស់ អគ្គនាយិកាក្រុមហ៊ុន Bottcher AG មានច្រើនប្រេន និងច្រើនម៉ូដ។ ខាងក្រោមជាយីហោល្បីៗលំដាប់ពិភពលោក ហើយជាមួកដែលសេដ្ឋិនី សុភា បុត្រឈរ មិនដែលខកខាន៖
១. Dior White Greek Fisherman Special Edition Cap តម្លៃជាង ៤២០ ដុល្លារ

២. Christian Dior 2022 Greek Fisherman Cap Black 56 តម្លៃ ៦០២ ដុល្លារ

៣. LV League Cap តម្លៃ ៥៨០ ដុល្លារ

៤. Prada denim newsboy cap តម្លៃជាង ៦០០ ដុល្លារ

អត្ថបទ៖ ឆដា, រូបភាព៖ Sophea MD




