អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ លោកស្រី គឹម ចាន់ថា ហើយក៏ជាភរិយាដ៏បវររបស់អ្នកឧកញ៉ា លាង ពៅ (ភីធើ) មិនត្រឹមស្រស់ស្អាតឡើយ ហើយក្នុងក្រុមហ៊ុន ជីប ម៉ុង ក៏កាន់តួនាទីធំផងដែរ។

លោកស្រី គឹម ចាន់ថា ជាស្ត្រីខ្លាំងមួយរូបក្នុងវិស័យជំនួញគ្រួសារ ជីប ម៉ុង។ ដោយមិនត្រឹមតែស្រស់ស្អាត និងសុភាពរាបសាប៉ុណ្ណោះទេ លោកស្រី ក៏មានជំនាញគ្រប់គ្រងបុគ្គលិកបានយ៉ាងល្អ ធ្វើឲ្យផ្នែកជីប ម៉ុង អ៉ីនដាស្ទ្រីស៍ រីកចម្រើន ថែមទាំងមានទំនុកចិត្តពីអតិថិជនផងដែរ។
ជាក់ស្ដែងកាលថ្ងៃជប់លៀងបុគ្គលិក ជីប ម៉ុង កាលពីពេលកន្លងទៅថ្មីៗនេះ លោកស្រី គឹម ចាន់ថា បានឡើងថ្លែងសន្ទរកថាយ៉ាងមានអត្ថន័យ ធ្វើឲ្យអ្នកនៅក្រោមបង្គាប់ទទួលបានទំនុកចិត្ត និងស្វែងរកភាពរីកចម្រើនទៅថ្ងៃអនាគតរួមគ្នា។


សម្រាប់ថ្ងៃកម្មវិធី “ជំនួបមហាគ្រួសារ ជីប ម៉ុង” អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត បង្ហាញពីប្រណីតភាព និងស័ក្តិសមជាថ្នាក់ដឹកនាំសំខាន់របស់ ជីប ម៉ុង គ្រុប។
ងាកទៅមើលសម្លៀកបំពាក់វិញ លោកស្រី គឹម ចាន់ថា ផ្លាស់ប្ដូរឈុតសមនឹងកម្មវិធី ហើយឈុតនីមួយក៏សុទ្ធសឹងជាប្រេនល្បី និងមានតម្លៃថ្លៃ។ ក្នុងកម្មវិធីនោះលោកស្រី គឹម ចាន់ថា បង្ហាញភាពស្និទ្ធស្នាលជាមួយបុគ្គលិកក្រោមបង្គាប់។ អ្វីកាន់តែពិសេសគឺ បង្ហាញរូបភាពផ្អែមល្ហែមនៃក្រុមគ្រួសារទាំងមូលទៀតផង៕






អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Industries




