គ្រាប់ស្វាយចន្ទីកម្ពុជា បាននាំចេញទៅចក្រភពអង់គ្លេស នេះបង្ហាញពីសក្ដានុពលវិស័យកសិ-ឧស្សាហកម្មកែច្នៃ

ស្វាយចន្ទីកម្ពុជា គឺជាផលិតផលកសិឧស្សាហកម្មដ៏មានសក្តានុពលខ្ពស់​ដែល​រាជរដ្ឋាភិបាល និង​សមាគម​ពាក់ព័ន្ធ​បាន​នឹង​កំពុង​ជំរុញ​ឲ្យ​ក្លាយ​ជា “អធិរាជស្វាយចន្ទី” លើឆាកអន្តរជាតិ។

តាមដានជាមួយយើង៖ Million Times

គួរ​ឲ្យ​មោទនភាព​ថ្មី​មួយ​ទៀត ថ្មី​ៗ​នេះ​​កម្ពុជា​បាន​ធ្វើការ​​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី ទៅ​ចក្រភព​អង់គ្លេស ដែល​នេះ​បង្ហាញ​ពី​សក្ដានុពល​វិស័យ​កសិ-ឧស្សាហកម្ម​កែច្នៃ​ខ្មែរ កាន់តែ​ល្អ និង​ត្រូវ​បាន​អន្តរជាតិ​ទទួល​ស្គាល់​ជា​បន្ត​បន្ទាប់។

ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​បង្ហោះ​ពី​សមិទ្ធផល​ដ៏​គួរ​ឲ្យ​មោទនភាព​មួយ​សម្រាប់​ភាព​ជា​ដៃ​គូ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស។ ការ​ដឹក​ជញ្ជូន​គ្រាប់​ស្វាយចន្ទី​កម្ពុជា​របស់​ក្រុមហ៊ុន HCST ទៅកាន់​ចក្រភព​អង់គ្លេស​សម្រាប់​ឆ្នាំ​នេះ បាន​ចាប់ផ្ដើម​ហើយ។ តាមរយៈ​កម្មវិធី UKEF របស់ HCST បាន​ចូល​ទៅកាន់ទីផ្សារចក្រភពអង់គ្លេសដោយជោគជ័យ ដែលបង្ហាញពីគុណភាព និង សក្ដានុពល​នៃវិស័យកសិ-ឧស្សាហកម្មកែច្នៃរបស់កម្ពុជា។

ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​អបអរសាទរដល់ក្រុមការងារ HCST និងបាន​បន្ថែម​ទៀត​ថា “យើង​ទន្ទឹង​រង់ចាំ​ឃើញ​ផលិតផល​កម្ពុជា​កាន់តែ​ច្រើន​មាន​វត្តមាន​នៅ​លើ​ធ្នើ​ក្នុង​ហាង​ជាច្រើន​នៅ​ចក្រភព​អង់គ្លេស“៕

អត្ថបទ៖ ឆដា, រូបភាព៖ British Embassy in Cambodia