កូនចៅរបស់ស្ថាបនិក ជីប ម៉ុង គ្រុប គឺលោកអ្នកឧកញ៉ា ភាព ហៀក សឹងតែទាំងអស់បានចូលរួមក្នុងការងារក្រុមហ៊ុនគ្រួសារយក្សនេះជាបណ្ដើរៗហើយ។


ក្នុងនោះក៏មានកញ្ញា អ៊ឹង វត្តី ជាកូនស្រីទី ២ របស់អ្នកឧកញ៉ា លាង ម៉េង និងលោកស្រី គឹម ចាន់ណា មិនត្រឹមជួយការងាររបស់ក្រុមហ៊ុននោះទេ ថែមតែងមមាញឹកក្នុងបចូលរួមកម្មវិធីរបស់ត្រកូលអភិជនដូចគ្នាជាមួយគ្រួសារ កំពុងតែកាន់ការងារបណ្ដើរៗហើយ។
ថ្មីៗនេះដែរ កញ្ញា អ៊ឹង វត្តី ក៏បានចូលរួមកម្មវិធីមង្គលការកូនប្រុសលោក ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី ជា ជុតិម៉ា ត្រូវជាដន្លងរបស់ឪពុកម្ដាយខ្លួន។ កម្មវិធីមង្គលការ ២ ថ្ងៃកញ្ញាក៏បានចូលរួមទាំង ២ ថ្ងៃ ដោយបានគ្រងឈុតប្រពៃណី និងរ៉ូបរាត្រីសមោសរដ៏ស្រស់ស្អាត។

អ៊ឹង វត្តី បានបណ្ដើរគ្នាជាមួយគូដណ្ដឹង ដោយពេលរាត្រីកញ្ញាបានគ្រងឈុតពណ៌ខ្មៅផ្កាចម្រុះពណ៌ និងសំយេះស្មារបស់ប្រេន DOLCE & GABBANA។ សម្រាប់តម្លៃវិញថ្លៃកក់ពពក រហូតទៅដល់ជាង ៦ ៨០០ ដុល្លារ។
បើនិយាយពីសម្រស់វិញ កូនស្រីទី២របស់អ្នកឧកញ៉ា លាង ម៉េង និងលោកស្រី គឹម ចាន់ណា ពិតជាស្រស់ស្អាតខ្លាំងណាស់ ពិតជាដូចម្ដាយ៕






អត្ថបទ៖ ឆដា, រូបភាព៖ channakim99,Cambodia Sports Drink និង Sim Panha



