មង្គលការលោក គួរ ម៉េងហួរ នាយកផ្នែកអភិវឌ្ឍអាជីវកម្មប៉េង ហួត គ្រុប ដ៏ធំកាលពីសប្ដាហ៍មុនយ៉ាងគគ្រឹកគគ្រេង រៀបចំយ៉ាងប្រណីតផ្ចិតផ្ចង់ជាទីបំផុតនោះ ឈានដល់កម្មវិធីរាត្រីនៅតែបន្តជ្រើសរើសស្នាដៃក្នុងស្រុក។

កូនក្រមុំដ៏ស្រស់ស្អាតរបស់នាយកផ្នែកអភិវឌ្ឍអាជីវកម្មប៉េង ហួត គ្រុប បានជ្រើសរើសហាង Soknan Atelier ដើម្បីច្នៃឈុតបែបកូនក្រមុំអឺរ៉ុប ដែលជារ៉ូបពណ៌សមានប៉ាក់ឌិនយ៉ាងប្រណីត ដើម្បីបិទកម្មវិធីដោយភាពស្រស់ស្អាតបំផុត។
មង្គលការលំដាប់អភិជនរបស់ លោក គួរ ម៉េងហួរ នាយកផ្នែកអភិវឌ្ឍអាជីវកម្មប៉េង ហួត គ្រុប បានជ្រើសរើសសេវាកម្មក្នុងស្រុកទាំងអស់ ដែលនេះជារឿងគួរឲ្យស្ញប់ស្ញែងដែលអ្នកមាននៅក្នុងស្រុកខ្មែរ តែងតែគាំទ្រផលិតផល សេវាកម្មក្នុងស្រុក។

មង្គលការលោកនាយកផ្នែកអភិវឌ្ឍអាជីវកម្មប៉េង ហួត គ្រុប រូបនេះមិនមែនយកតែរ៉ូបកូនក្រមុំពណ៌សមួយទេ ឈុតពណ៌ក្រហមស្រស់ សម្រាប់កម្មវិធីចាក់ទឹកតែបែបចិន ក៏ជាការច្នៃឡើងពីហាង Soknan Atelier ដូចគ្នាដែរ។
គួរបញ្ជាក់ថាហាង Soknan Atelier តែងតែត្រូវបានទទួលស្គាល់ពីគុណភាព និងភាពប្រណីតនៃការច្នៃរ៉ូប។ កន្លងមកគ្រួសារអភិជននៅស្រុកខ្មែរជាច្រើនតែងតែបានជ្រើសរើសហាងមួយនេះ ដើម្បីច្នៃសម្លៀកបំពាក់ក្នុងថ្ងៃពិសេសបែបនេះ។ ក្នុងនោះមានដូចជាមង្គលការ ព្រះនាង នរោត្តម ពង្ស់សូរិយា និងកូនប្រុសសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ, កម្មវិធីភ្ជាប់ពាក្យរបស់ចៅប្រុសលោកអ្នកឧកញ៉ា ភាព ហៀក ច្រើនគ្រួសារសេដ្ឋីទៀត៕









អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia




