កញ្ញា ហ៊ុន ពេជមុន្នីវរលក្ខណ៍ ដែលត្រូវជាកូនស្រីច្បង ស្រ្តីទី១កម្ពុជា លោកជំទាវ ពេជ ចន្ទមុន្នី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននាំយកថវិកាទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

នៅថ្ងៃ ៣១ ខែកក្កដា ឆ្នាំ ២០២៦ នេះ មន្ទីរពេទ្យគន្ធបុប្ផា និងបុគ្គលិក ព្រមទាំងកុមារ-អាណាព្យាបាល ដែលបានសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប ថ្លែងអរគុណចំពោះ កូនស្រីច្បងនាយករដ្ឋមន្ត្រីរូបនេះ។
កញ្ញា ហ៊ុន ពេជមុន្នីវរលក្ខណ៍ បាននាំយកថវិកាបរិច្ចាគ ១០០ ០០០ ០០០រៀល និង ៥០០០ ដុល្លារ (+ក្រុមគ្រួសារ) ជូនមន្ទីរពេទ្យគន្ធបុប្ផា និងចំណីអាហារយ៉ាងឈ្ងុយឆ្ងាញ់ជាង ២ ៧០០ កញ្ចប់ បានដល់អ្នកជំងឺ និងអាណាព្យាបាល ព្រមទាំងបុគ្គលិកពេទ្យ ពិសេសកុមារា-កុមារី ដែលកំពុងសម្រាកព្យាបាលជំងឺមហារីក ៣០ នាក់ផងដែរ ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនៃថ្ងៃខួបកំណើតរបស់កញ្ញា ហ៊ុន ពេជមុន្នីវរលក្ខណ៍។
គួរបញ្ជាក់ថា ហ៊ុន ពេជមុន្នីវរលក្ខណ៍ តែងតែបង្ហាញវត្តមានចូលរួមការងារសប្បុរសធម៌ជាមួយម្ដាយគឺលោកជំទាវ ពេជ ចន្ទមុន្នី និងធ្លាប់ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា នាំទៅចូលរួមកម្មវិធីផ្សេងៗផងដែរ៕









អត្ថបទ៖ ឆដា, រូបភាព៖ Dr. Beat Richner




