អគ្គនាយិកាក្រុមហ៊ុន ប៉េងហួត គ្រុប លោកស្រី ហុង ដានី ដែលជាភរិយាប្រធានក្រុមប្រឹក្សាភិបាលអ្នកឧកញ៉ា ថៃ ជាហួត បានក្លាយជាអ្នកដឹកដៃឲ្យកូនកំលោះ គួរ ម៉េងហួរ ជានាយកផ្នែកអភិវឌ្ឍអាជីវកម្មប៉េង ហួត គ្រុប។

ក្នុងនាមជាចាស់ទុំនៅក្រុមហ៊ុនភរិយាអ្នកឧកញ៉ា ថៃ ជាហួត មានភារជាអ្នកដឹកដៃឲ្យបុគ្គលិកក្រោមឱវាទ។ លោកស្រី ហុង ដានី ពិតជាស័ក្ដិសមនឹងតួនាទីអ្នកដឹកដៃ ព្រោះមិនត្រឹមជាស្ត្រីមានរូបសម្បត្តិ ភោគសម្បត្តិ ឡើយ ភរិយាអ្នកឧកញ៉ា ថៃ ជាហួត ក៏ជាស្ត្រីមានគ្រួសារកក់ក្ដៅ មានកូនប្រុសស្រីជាទីគាប់ចិន្ដា។
ក្នុងកម្មវិធីប្រពៃណីខ្មែរនេះភរិយាអ្នកឧកញ៉ា ថៃ ជាហួត បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត បង្ហាញសម្រស់ស្រទន់។ ក្នុងឈុតសម្លៀកបំពាក់បែបខ្មែរសំពត់បត់ អាវប៉ាក់ជាច្រើនឈុត មានទាំងពណ៌បៃតង និងពណ៌មាស។
មិនថាឈុតណាឡើយអគ្គនាយិកាក្រុមហ៊ុន ប៉េងហួត គ្រុប បង្ហាញសម្រស់នារីខ្មែរត្រចះត្រចង់រម្យទមរាបសា សមជាស្ត្រីអភិជនខ្ពង់ខ្ពស់។ បើទោះជាស្ថិតក្នុងឈុតប្រពៃណីខ្មែរ តែលោកស្រី ដានី មិនភ្លេចពីបន្ថែមគ្រឿងអលង្ការប្រេន Bulgari និងស្បែកជើងម៉ាកល្បីៗជាច្រើនម៉ូដថែមទៀតផង៕















អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia និង BOKEH Photographie




