លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងគ្រួសារធំនៃ ជីប ម៉ុង គ្រុបទាំងមូល សុទ្ធតែបានបណ្ដើរគ្នាមួយគូៗចូលរួមកម្មវិធីមង្គលការដ៏ធំកាលពីសប្ដាហ៍មុន នៅរាជធានីភ្នំពេញ។


ការចូលរួមមង្គលការកាលពីពេលថ្មីៗនេះលោកស្រី លី សុខឆេង បានបង្ហាញខ្លួនយ៉ាងសុភាពរាបសា ស្រស់ស្រទន់ គួរជាទីគយគន់ ដើម្បីឲ្យពរជ័យដល់គូស្វាមីភរិយាថ្មីថ្មោង។
កូនស្រីបន្ទាប់ពៅរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្រស់ស្អាតក្នុងឈុតពណ៌បៃតង រួមទាំងកាបូប Dior Alligator Swarovski Crystal Mini Lady Dior Green ដែលមានតម្លៃជាង ១ ម៉ឺនដុល្លារ។
សម្រាប់ស្បែកជើងវិញក៏ជាប្រេនល្បីខ្លាំងដែរដោយអគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ជ្រើសប្រេន Manolo Blahnik Beige Satin Hangisi Pointed Toe Pumps ដែលមានតម្លៃជាង ១ ៨៨០ ដុល្លារ ព្រមជាមួយគ្រឿងអលង្ការត្បូងមរកតស្រោមខ្លួន។
ជានិច្ចកាលលោកស្រី លី សុខឆេង តែងតែតុបតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរជានិច្ច ពេលចូលរួមមង្គលការ។ ចំណែកពេលល្ងាចប្ដូរជាឈុតសម័យវិញម្ដង៕




អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia




