លោកស្រី ឈុន គីមឡេង តែងតែសមសួនក្នុងឈុតសម្លៀកបំពាក់ពេលចូលរួមកម្មវិធីជាមួយស្វាមី

បើ​និយាយ​ពី​លោកស្រី ឈុន គីមឡេង ដែល​ជា​ភរិយា​ឧកញ៉ា លាង ហួង អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន ច្បាស់​ណាស់​ថា​ជា​ស្រ្តី​អភិជន​មាន​រស​និយម​តែង​ខ្លួន​បែប​ស្រគត់ស្រគំ។

តាមដានជាមួយយើង៖ Million Times

មិន​ថា​ចូលរួម​កម្មវិធី​ផ្លូវការ​នៃ​ក្រុមហ៊ុន​គ្រួសារ និង​ចូលរួម​ពិធី​សិរី​សួស្ដី​ជយមង្គល​លោកស្រី គីមឡេង តែងតែ​រៀបចំ​ខ្លួន​ក្នុង​ឈុត​ស្រស់​ស្អាត និង​បែប​ថ្លៃថ្នូរ សម​ជា​ភរិយា​នៃ​អ្នក​ជំនួញ​ធំ​ប្រចាំ​ប្រទេស។

ភរិយា​ស្រស់​ស្អាត​គឺ​ជាមុខ​មាត់​ប្ដី ពាក្យ​នេះ​គឺ​ពិតជា​មិន​ខុស​ឡើយ ដោយ​ពេល​អ្នក​ឧកញ៉ា លាង ហួង បង្ហាញ​ខ្លួន​ម្ដង​ៗ​ស្ត្រី​អភិជន​បាន​ប្រើ​ឈុត​សម្លៀកបំពាក់​ប្រពៃណី និង​ប្រើ​ឈុត​ប្រេន ដោយ​មិន​បង្ហាញ​ភាព​ស៊ិចស៊ី។

សម្រាប់​ប្រេន​រ៉ូបវិញលោកស្រី ឈុន គីមឡេង មាន​ទាំង​ប្រេន Jenny Packham,Viada និង M marquise ជាដើម៕

អត្ថបទ៖ឆដា, រូបភាព៖ leng_98