ស្បែកជើង Taro Ishida របស់ថៅកែឡេ Felix និមល តម្លៃជិត៥ ពាន់ដុល្លារ

បើ​និយាយ​ពី​ថៅកែ​ផលិតផល​ថែរក្សា​សម្រស់​នៅ​ស្រុក​ខ្មែរ ដែល​មាន​រស​និយម​សម្ភារៈ​ប្រេន​មិន​ថា​សម្លៀកបំពាក់ កាបូប ស្បែក​ជើង និង​រថយន្ត​ទំនើប​ឡើយ ច្បាស់​ណាស់​ថា​គេ​នឹង​នឹក​ឃើញ​ដល់ និមល Felix ជាក់​ជា​មិន​ខាន។

តាមដានជាមួយយើង៖ Million Times

ថៅកែ​ស្រី​វ័យ ៣២ ឆ្នាំ រូប​នេះ​រស់នៅ​ក្នុង​ជីវិត​ដ៏​ស៊ីវិល័យ និង​សោយសុខ​លើ​គំនរ​ទ្រព្យ​សម្បត្តិ។ ងាក​ទៅ​មើល​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​វិញ លោកស្រី ពិតជា​មាន​ភាព​ឡូយឆាយ​ណាស់ ដោយ​ការ​ស្លៀកពាក់​សុទ្ធ​សឹង​តែ​របស់​ល្អ។

ក្នុង​នោះ កាបូប ស្បែកជើង គ្រឿងអលង្ការ សុទ្ធតែ​យីហោ​ល្បី ហើយ​របស់​ខ្លះ​ទៀត​ស្ថិត​ក្នុង Collection កម្រ​ទៀត។ ជាក់ស្ដែង​ដូច​ស្បែកជើង​ម៉ាក Taro Ishida របស់អ៊ីតាលីដ៏​ល្បី ដែលមាន​ឯកទេស​​ផលិត​ដោយ​ដៃមាន​តម្លៃ​ខ្ពស់​កប់​ពពក ក៏​លោកស្រី និមល មាន​ដែរ។

គួរ​បញ្ជាក់​ថា Taro Ishida ជា​ម៉ាក​ល្បី​ខ្លាំង​ខាង​ផលិត​ស្បែក​ជើង​កែង។ ស្ត្រី​អភិជន​រូប​នេះ មាន​បន្ទប់​ធំ​ទុក​សម្រាប់​ដាក់​កាបូប ស្បែកជើង ដែល​ជា​ម៉ាក​ល្បី​ៗ​ជាច្រើន។

ស្បែកជើង Ishtar ពណ៌​មាស​លាយ​ខ្មៅ តម្លៃ ៤ ៩៩២ ដុល្លារ ពិត​ជា​ប្រណីត និង​មាន​ក្បូរក្បាច់​រចនា​ពិសេស យក​តាម​លំនាំ​ស្លឹក acanthu/អាកានត្ស ដែល​ជា​ការ​រចនា​គ្រឿង​តុបតែង​មួយ​ក្នុង​ចំណោម​ការ​រចនា​លម្អ​ចំណាស់​ជាងគេ និង​ស្ថិតស្ថេរ​បំផុត​នៅ​ក្នុង​ស្ថាបត្យកម្ម និង​សិល្បៈ​តុបតែង​លោក​ខាង​លិច ដែល​មាន​ប្រភព​ដើម​នៅ​ប្រទេស​ក្រិក​បុរាណ​នៅ​ប្រហែល​សតវត្សរ៍​ទី ៥ មុន​គ.ស៕

អត្ថបទ៖ ឆដា, រូបភាព៖ Nimol Felix – ម៉ាក់ភូភូ