ម្ចាស់ហាងពេជ្រ ឡុកហ្វុក លោកស្រី ឆាយ លក្ខិណា មមាញឹកទាំងការងារផ្ទាល់ខ្លួន ហើយក៏តែងតែឆ្លៀតពេលវេលាចូលរួមការងារមនុស្សធម៌ជាញឹកញាប់។ ក្នុងនោះការចូលរួមជាមួយសមាគមសិល្បករខ្មែរ របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏មិនដែលអាក់ខានដែរ។

លោកស្រី ឆាយ លក្ខិណា ជាអ្នកជំនួញស្រីមានឥទ្ធិពលក្នុងនាមជាសហគ្រិនស្ត្រីវ័យក្មេង ជោគជ័យ ហើយអ្វីដែលស្រ្តីជំនាន់ក្រោយតែងយកគំរូតាម គឺការរៀបចំខ្លួនដោយត្រឹមត្រូវ និងស៊ីវិល័យបំផុត មិនថាចូលរួមក្នុងកម្មវិធីណាឡើយ។
មិនថាក្នុងកាលៈទេសៈណាឡើយម្ចាស់ហាងពេជ្រ ឡុកហ្វុក ជ្រើសរើស សម្លៀកបំពាក់យ៉ាងលេចធ្លោមិនថាចូលរួមកម្មវិធីផ្លូវការបែបជំនួញ និងកម្មវិធីជប់លៀង មង្គលការផ្សេងៗរបស់អ្នកមុខអ្នកការក្នុងសង្គម។


អ្នកតាមដានសកម្មភាពរបស់លោកស្រី លក្ខិណា លើបណ្ដាញសង្គម ច្បាស់ជាចាប់អារម្មណ៍ថា ការបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ ម្ចាស់ក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក តែងតែប្រើប្រាស់សម្ភារដែលជាម៉ាកយីហោល្បី សមនឹងរូបសម្រស់ និងឋានៈតួនាទី។
ដោយកាលពីដើមខែមុន លោកស្រី ឆាយ លក្ខិណា ចូលរួមក្នុងកម្មវិធីបែប Fashion មួយ ហើយការតែងខ្លួនពិតជាស័ក្តិសមខ្លាំង។ ដោយការជ្រើសរើសឈុតខ្មៅ និងកាបូប Chanel Lambskin Quilted Pearl Top Handle Clutch With Chain Black ដ៏ស្រស់ស្អាត និងតម្លៃជាងរាប់ពាន់ដុល្លារ៕
អត្ថបទ៖ ឆដា, រូបភាព៖ Oliva Kong




