ស្ត្រីអ្នកជំនួញដើមកំណើតខ្មែរ អ៊ុង ពីយ៉ាណេ ដើរនៅមហោស្រពភាពយន្តកាន ២០២៦ កាមេរ៉ា Getty Images តាមប្រមាញ់គ្រប់ប្លង់

ស្ថាបនិក នាយក និង​នាយក​ប្រតិបត្តិ​គ្រឿង​ថែរក្សា​សម្រស់ Nalia Skin លោកស្រី អ៊ុង ពីយ៉ាណេ បាន​បង្ហាញ​វត្តមាន​ចូលរួម​កម្មវិធី​មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នេះ​ដោយ​ចូលរួម ៤ ថ្ងៃ។

តាមដានជាមួយយើង៖ Million Times

លោកស្រី អ៊ុង ពីយ៉ាណេ បាន​ធ្វើឲ្យ​កាមេរ៉ា​គ្រប់​ប្រទេស​ដែល​មាន​វត្តមាន ចាំ​យក​ព័ត៌មាន និង​រូបភាព​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន តម្រង់​ទៅ​កាន់​ស្ត្រី​ខ្មែរ ដែល​មាន​សមត្ថភាព និង​ទទួល​ស្គាល់​ពី​អន្តរជាតិ​រូប​នេះ។

ក្នុង​នោះ​ស្ថាប័ន​ Getty Images ដ៏​ល្បីល្បាញ ដែល​មាន​ជំនាញ​ចាប់​យក​រូបភាព ដោយ​គ្មាន​ការ​កែសម្រួល​ជាច្រើន​សន្លឹក។ ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់​ប្រេន Nalia Skin ក៏​ត្រូវ​បាន​កាមេរ៉ា Cannes Film Festival បង្ហាញ​វីដេអូ​នៃ​សកម្មភាព​របស់​លោកស្រី​ផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ​ម្ចាស់​ស្នាដៃ​សៀវភៅ «GOOD GIRL» ក៏​ត្រូវ​បាន​ទស្សនាវដ្ដី vanity fair របស់​អាមេរិក​បាន​ចុះផ្សាយ​ដោយ​ដាក់ Caption ថា “អ៊ុង ពីយ៉ាណេ នៅក្នុង​ពិធី​បិទ​នៅ​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦​”។

លោកស្រី អ៊ុង ពីយ៉ាណេ ដែល​មាន​ដើម​កំណើត​ខ្មែរ និង​បើក​ក្រុមហ៊ុន​នៅ​អូស្ត្រាលី​រូបនេះ បាន​ចូលរួម ៤ ថ្ងៃ នៃ​រយៈពេល​សរុប ១២ ថ្ងៃ។ ក្នុង​នោះ​អ្នក​ជំនួញ​ខ្មែរ​បាន​ជ្រើសរើស​ឈុត​ច្នៃ​ឡើង​ពី​ស្រុក​កំណើត ២ ឈុត ដោយ​មួយ​ឈុត​គឺ​ជា​សូត្រ​ខ្មែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Piyané Ung