អ្នកឧកញ៉ា លាង ម៉េង ទៅអបអរកូនស្រីពៅ បញ្ចប់ការសិក្សាថ្នាក់ទី១២

ថ្មី​ៗ​នេះ​អ្នកឧកញ៉ា លាង ម៉េង និង​ភរិយា​គឺ​លោកស្រី គឹម ចាន់ណា បាន​ទៅ​ចូលរួម​អបអរ​សាទរ​កូន​ស្រី​ពៅ ដែល​ទើប​បញ្ចប់​ការ​សិក្សា​នៅ ​North Bridge International School។ ដោយ​កូន​ស្រី​ពៅ​របស់​សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មាន​ឈ្មោះ​ថា អ៊ឹង វីនីកា។

តាមដានជាមួយយើង៖ Million Times

មិន​ត្រឹម​តែ​មាន​វត្តមាន អ្នកឧកញ៉ា លាង ម៉េង និង​ភរិយា​ប៉ុណ្ណោះ​ទេ លោក​អ្នក​ឧកញ៉ា ភាព ហៀក ក៏​បាន​ទៅ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ចៅស្រី​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន​ដែរ។ ក្រោយ​កម្មវិធី​ចប់​រួចរាល់​អ្នក​ទាំង ៤ ក៏​បាន​ថតរូប​ជា​អនុស្សាវរីយ៍​ជុំ​គ្នា នា​គ្នា​បញ្ចប់​ការ​សិក្សា​នោះ។

លោកស្រី គឹម ចាន់ណា បាន​ជូនពរ​កូន​ស្រី​បណ្ដូល​ចិត្ត​យ៉ាង​មាន​អត្ថន័យ​ថា “សូម​អបអរ​សាទរ​ដល់​កូន​តូច​របស់​ម៉ាក់ @vinika.u !!! ម៉ាក់​មាន​មោទនភាព​ចំពោះ​កូន​ខ្លាំង​ណាស់​ដែល​សម្រេច​បាន​ជំហាន​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​នៃ​ជីវិត​របស់​កូន សូម​ជូន​ពរ​ឱ្យ​កូន​មាន សុភមង្គល ជោគជ័យ និង​ដំណើរ​ដ៏​ស្រស់​ស្អាត​នៅ​ខាង​មុខ។ ស្រលាញ់​កូន​ជា​និច្ច​”។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០២៥ កន្លង​ទៅ ​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នក​ឧកញ៉ា លាង ម៉េង និង​គ្រួសារ​បាន​ទៅ​អបអរ​កូន​ប្រុស​ទី៣ អ៊ឹង ប្រីយ៉ាន ដែល​បញ្ចប់​ការ​សិក្សា​នៅ​អាមេរិក និង​បាន​ត្រឡប់​មក​ជួយ​ការងារ​ក្រុមហ៊ុន​ឪពុក​ម្ដាយ​ខ្លួន។

មក​ទល់​ពេលនេះ ជីប ម៉ុង គ្រុប ពោរពេញ​ទៅដោយ Young CEO ដែល​សុទ្ធសឹង​ជា​កូន​ចៅ និង​ជា​ធនធាន​ជំនាន់​ក្រោយ​ទទួល​បាន​ការ​អប់រំ ចំណេះដឹង​ល្អ​មកពី​ក្រៅ​ប្រទេស៕

អត្ថបទ៖ឆដា, រូបភាព៖ channakim99