ឧកញ៉ា ម៉ៅ បញ្ចពណ៌ សហគ្រិនវ័យក្មេង ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការបញ្ចេញផលិតផល

ប្រេន POiR ដែល​ជា​ផលិតផល​កូន​ខ្មែរ ប្រមាណ ១២ មុខ របស់​ឧកញ៉ា ម៉ៅ បញ្ចពណ៌ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន សិដ្ឋ អេន អានីធន ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​ក្នុង​ស្រុក គឺ​ប្រជាជន​កម្ពុជា​តែម្ដង។

តាមដានជាមួយយើង៖ Million Times

សម្រាប់​រាល់​ផលិតផល POIRឧកញ៉ា ម៉ៅ បញ្ជាពណ៌ បាន​បញ្ជាក់​ថា ឆ្លុះបញ្ចាំង​ពី​គុណភាព​ខ្ពស់ គ្រឿង​ផ្សំ​ល្អៗ និង​កម្រិត​ស្តង់ដារ​វេច​ខ្ចប់​មាន​សុវត្ថិភាព និង​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញ តម្រូវ​ការ​របស់​ប្រជាជន​កម្ពុជា​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​ជាចម្បង។

ស្ថាបនិក និង​ជា​នាយិកា​សាលា​អន្តរជាតិ ធី អាយ អេ (TIA International School) បង្កើត​ផលិតផល​ PoiR នេះ​ឡើង​ចក្ខុវិស័យ​វែងឆ្ងាយ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក និង​ចាប់​យក​ឱកាស​ទីផ្សារ ដែល​កំពុង​កើន​ឡើង។

បើ​និយាយ​ពី​ការ​រៀបចំ​ខ្លួន​វិញ​ឧកញ៉ា ម៉ៅ បញ្ចពណ៌ មិន​ត្រឹម​តែ​រម្យទម និង​សុភាព​រាបសា​សម​ឋានៈ និង​តំណែង​ក្នុង​សង្គម​ប៉ុណ្ណោះ​ទេ នាយិកា​រូប​នេះ​អាច​បត់បែន​ការ​ជ្រើសរើស​សម្លៀកបំពាក់​បាន​យ៉ាង​ល្អ​ទាំង​ពេល​ចូលរួម​ផ្លូវការ​ជា​ឈុត​ប្រពៃណី និង​ម៉ាក​យីហោ​ល្បី​ៗ​លំដាប់​ពិភពលោក។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឧកញ៉ា ម៉ៅ បញ្ចពណ៌ ជាស្ថាបនិក និងជានាយិកានៃ សាលាអន្តរជាតិ ធី អាយ អេ (TIA International School) ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ និង​ជានាយិកាប្រតិបត្តិ (CEO) នៃក្រុមហ៊ុន សិដ្ឋ អេន អានីធន។ ទោះ​ជា​មមាញឹក​មុខ​ជំនួញ តែ​ឧកញ៉ា ម៉ៅ បញ្ចពណ៌ សកម្ម​ក្នុង​ការ​ងារ​មនុស្ស​ធម៌​ផ្សេង​ៗ៕

អត្ថបទ៖ ឆដា, រូបភាព៖Annie Pagnapor Mao