អ្នកឧកញ៉ា តាំង វួចឡាយ តែងបង្ហាញវត្តមានចូលរួមកម្មវិធី ជាមួយសមាគមសិល្បករខ្មែរ

អគ្គ​នាយិកា​ក្រុមហ៊ុន PTC Computer ​អ្នកឧកញ៉ា តាំង វួចឡាយ ថ្មីៗ​នេះ​បាន​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន​ជាមួយ​សមាគម​សិល្បករ​ខ្មែរញឹកញាប់ និង​កម្មវិធី​ធំ​ៗ​ដែល​រៀបចំ​ដោយ​អ្នក​ជំនួញដូចៗ ដោយមិនអាក់ខាន។

តាមដានជាមួយយើង៖ Million Times

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​អគ្គ​នាយិកា​ក្រុមហ៊ុន PTC Computer Co., Ltd បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ចុះ MoU ព្រម​ទាំង​កម្មវិធី​ដែល​ក្រុមហ៊ុន ជីប ម៉ុង បាន​ប្រគល់​ថវិកា​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ៧៧ ៧៧៧ ដុល្លារ​ជុំ​ទី៣ សម្រាប់​រយៈពេល ១០ ឆ្នាំ​ដល់​សមាគម​សិល្បករ​ខ្មែរ សង្កេត​ឃើញ​ថា ការ​រៀបចំ​ខ្លួន​របស់​អ្នក​ឧកញ៉ា តាំង វួចឡាយ មើល​ទៅ​សមរម្យ ថ្លៃថ្នូរ ស័ក្ដិសម​ឋានៈ តួនាទី​ក្នុង​សង្គម។

សម្រាប់​សម្លៀកបំពាក់​បែប​ស្ត្រី​អ្នក​ជំនួញ ពណ៌​លឿង​ខ្ចី ដែល​ជា Local brand មាន​ឈ្មោះ​ថា Ambre Siemreap។ ចំណែក​កាលពី​ថ្ងៃ ២១ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ នា​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ទី​ស្នាក់​ការ​កណ្ដាល​ថ្មី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ភរិយា​អ្នកឧកញ៉ា អ៊ឹង សែ ពូកែ​រៀបចំ​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ។

នា​ឱកាស​នោះ អ្នកឧកញ៉ា តាំង វួចឡាយ បាន​ជ្រើសរើស​អាវ​ពណ៌​គ្រីម ដោយ​កាន់​កាបូប​ដៃ​ម៉ាក Chanel មាន​តម្លៃ​ប្រមាណ ៦ ពាន់​ដុល្លារ។ គួរបញ្ជាក់ដែរថា អ្នកឧកញ៉ា តាំង វួចឡាយ និង​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន តែងតែគាំទ្រគ្នាទៅវិញទៅមើល​មិនថាការងារ និងគ្រយសារឡើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ BreadTalk Cambodia និង Lok Chumteav Neak Oknha Mao Chamnan