លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និយមអាវធំប្រេន Ralph Lauren ពេលបំពេញការងារផ្លូវការ

នៅ​ពេល​បំពេញ​ការងារ​បែប​ផ្លូវ​ការ​របស់​របស់​លោកជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តែងតែ​ជ្រើសរើស​សម្លៀកបំពាក់​អាវ​ធំ​របៀប​អ្នក​ជំនួញ។

តាមដានជាមួយយើង៖ Million Times

ដោយ​លោក​ភរិយា​សេដ្ឋី គិត ម៉េង ភាគច្រើន​ជ្រើស​អាវ​ធំ ឬ​ហៅថា blazer ដែល​ជា​ប្រេន Ralph Lauren។ ក្នុង​នោះ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ធ្លាប់​ប្រើ​ពណ៌​ស្វាយ, បៃតង, ខ្មៅ និង​ពណ៌ទឹកប៊ិច មើល​ទៅ​ពិតជា​ស្រស់​ស្អាត សម​នឹង​រូបរាង ពិសេស​ត្រូវ​ជា​មួយ​តួនាទី​របស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅ​ក្នុង​សង្គម​តែម្ដង។

បើ​និយាយ​ពី​តម្លៃ​ក្នុង Collection Ralph Lauren ដែល​ជា​ស្ទីល៍​ទាន់​សម័យ​របស់​លោក​ជំទាវ អ្នក​ឧកញ៉ា ម៉ៅ ចំណាន ពិតជា​មិន​ធម្មតា​ឡើយ។ ដោយ Ralph Lauren ជា​ប្រេន​ល្បី​របស់​អាមេរិក ហើយ​ក៏​ជា​ម៉ាក​យីហោ​ដ៏​ប្រណីត សម្រាប់​អភិជន​ផង​ដែរ ស័ក្ដិសម​សម្រាប់​អ្នក​ជំនួញ​តែម្ដង។

សម្រាប់ Ralph Lauren Collection double-breasted fitted blazer មាន​តម្លៃ​ជាង ៤ ២០០ ដុល្លារ។ មិនមែន​តែ​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន កូនស្រី​របស់​ អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏​មាន​អាវ Ralph Lauren នេះ​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Kith Meng និង Lok Chumteav Neak Oknha Mao Chamnan