Young CEO អ៊ឹង វីរៈ កូនប្រុសច្បងលោកអ្នកឧកញ៉ា លាង ឃុន កំពុងទទួលបានការចាប់អារម្មណ៍ពីអតិថិជន

ជីប ម៉ុង គ្រុប កំពុង​បណ្ដុះ​ធនធាន​ជំនាន់​ក្រោយ ហើយ​ក្នុង​នោះ​អ្នក​បន្ត​វេន​ជំនាន់ក្រោយៗ ជា​ចៅ​ៗ។ ក្នុងចំណោម​ចៅ​របស់​លោក​អ្នក​ឧកញ៉ា ភាព ហៀក យុវជន អ៊ឹង វីរៈ ដែល​គេ​តែងតែ​ហៅ​ថា Young CEO កំពុង​តែ​ទាក់ទាញ​បាន​អតិថិជន​ថ្មី​ៗ​បន្ថែម​ទៀត ពិសេស​អ្នក​ជំនាន់​ Gen X, Gen Y, Gen Z, Gen Alpha ជាដើម។

តាមដានជាមួយយើង៖ Million Times

លោក អ៊ឹង វីរៈ គឺជា​កូន​ប្រុស​របស់​លោក​អ្នកឧកញ៉ា លាង ឃុន (សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង) និង​លោក​ជំទាវ តែ សុវណ្ណី ដែល​បច្ចុប្បន្ន លោក អ៊ឹង វីរៈ កាន់​តំណែង​ជា ប្រធាន​បន្តវេន​របស់​ក្រុមហ៊ុន Khmer Beverages ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង។

Young CEO អ៊ឹង វីរៈ គឺជា​អ្នក​ដឹកនាំ​ជំនាន់​ថ្មី (Young CEO) ដ៏​លេចធ្លោ​មួយ​រូប ក្នុង​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា ហើយ​ចូលរួម​យ៉ាង​សកម្ម​ច្រើន​នៅ​ជីប ម៉ុង គ្រុប។ ថ្មី​ៗ​នេះ​ផង​ដែរ ប្រធាន​បន្តវេន អ៊ឹង វីរៈ ក៏​បាន​តំណាង​ឲ្យ​ក្រុមហ៊ុន ជីប ម៉ុង នៅក្នុងកម្មវិធីប្រគល់ថវិកា​ចំនួន ៧៧ ៧៧៧ ដុល្លារ ជូន​សមាគម​សិល្បករ​ខ្មែរ លើកទី៣។

មុនពេលចូល​ទៅ​កាន់​តួនាទី​ជា​ថ្នាក់ដឹកនាំជាន់ខ្ពស់នៅ ជីប ម៉ុង គ្រុប និង​ខ្មែរ ប៊ែវើរីស លោក អ៊ឹង វីរៈ ធ្លាប់បានបម្រើការងារ​ឲ្យ​ក្រុមហ៊ុនធំៗនៅ​អាមេរិក និងធ្លាប់ឆ្លងកាត់ការហាត់ (Internship) នៅ​ក្រុមហ៊ុន ជីប ម៉ុង ផ្ទាល់។

កូនប្រុស​ច្បង​លោកអ្នកឧកញ៉ា លាង ឃុន រូប​នេះ​មិន​ត្រឹម​តែ​មាន​សមត្ថភាព​ដឹកនាំ​ក្រុមហ៊ុន និង​ជួយ​សម្រាល​បន្ទុក​ឪពុក​ម្ដាយ​ឡើយ ហើយ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កូន​ប្រុស​នៃ​ត្រកូល​សេដ្ឋី​ដែល​មាន​រូប​សម្បត្តិ និង​ភោគ​សម្បត្តិ។

លោក អ៊ឹង វីរៈ បាន​ភ្ជាប់ពាក្យជាមួយ​កញ្ញា ស៊ុន ស៊ីមុនី ដែល​ជា​កូន​ស្រី​ពៅ​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ ក្រុម​ប្រឹក្សាអភិវឌ្ឍកម្ពុជាលោក ស៊ុន ចាន់ថុល កាលពី​អំឡុង​ខែ​សីហា ឆ្នាំ ២០២៣៕

អត្ថបទ៖ ឆដា, រូបភាព៖ សមាគម​សិល្បករ និង Khmer Beverages