លោកស្រី លី លក្ខណា ដែលទើបរៀបការចូលទៅគ្រួសារអគ្គនាយកនៃប៊ែលធី គ្រុប ដោយស្វាមីគឺឧកញ៉ា លី ប៊ុនឆៃ ដែលល្បីថា គ្រូវិន័យប្រចាំសាលាប៊ែលធី។


ភរិយាឧកញ៉ា លី ប៊ុនឆៃ តែងត្រូវបានគេសរសើរពីការរៀបចំតុបតែងខ្លួន ក៏ដូចជាសម្លៀកបំពាក់ក្នុងការចូលរួមកម្មវិធីផ្សេងៗ។ ពិសេសក្នុងពេលបង្ហាញខ្លួនក្នុងកម្មវិធីជយមង្គល លោកស្រី លី លក្ខណា បានប្រើប្រាស់ឈុតប្រពៃណីយ៉ាងស្រស់ស្អាត និងមានភាពប្រណីតសមរូបរាង ព្រមទាំងឋានៈតួនាទី
មួយវិញទៀតការប្រើប្រាស់គ្រឿងអលង្ការ និងសម្ភារៈបន្ថែមសម្រស់ លោកស្រី លី លក្ខណា ពិតជាមានរសនិយមខ្ពស់ និងជ្រើសរើសប្រើសមនឹងរូបរាង និងមុខមាត់ដ៏ស្រទន់។ ម្យ៉ាងលោកស្រីជាស្រ្តីដែលត្រូវបានគេយកជាគំរូ ព្រោះតែសម្ដីសំដៅទន់ភ្លន់ និងកិរិយាមារយាទថ្លៃថ្នូរ សមជាត្រកូលអ្នកខ្ពង់ខ្ពស់
គួរបញ្ជាក់ថាលោកស្រី លី លក្ខណា បានរៀបការជាមួយ ឧកញ៉ា លី ប៊ុនឆៃ ដែលកាន់តួនាទីជាអគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា នៃសាលា ប៊ែលធី អន្តរជាតិ ហើយក៏ជាលោកគ្រូវិន័យ នៃសាលា ប៊ែលធី អន្តរជាតិ កាលពីថ្ងៃ ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ៕




អត្ថបទ៖ ឆដា, រូបភាព៖ Leakhena Ly




