Author: Manuk Bee (Bee Manuk)

ជើងហោះហើរត្រង់ពីរុស្សីមកកម្ពុជា នឹងជំរុញកំណើនទេសចរណ៍ និងវិនិយោគិនមកកម្ពុជា

ជើងហោះហើរត្រង់ពីរុស្សីមកកម្ពុជា នឹងជំរុញកំណើនទេសចរណ៍ និងវិនិយោគិនមកកម្ពុជា

វត្តមានជើងហោះហើរត្រង់ពីរុស្សីមកកម្ពុជា នឹងធ្វើឱ្យមានកំណើនភ្ញៀវទេសចរ និងវិនិយោគិនរុស្សី និងពីបណ្តាសហគមន៍និយាយភាសារុស្សីដទៃមកប្រទេសកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។

ក្រសួង និងអង្គការកូរ៉េ សហការគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

ក្រសួង និងអង្គការកូរ៉េ សហការគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

ក្រសួងទេសចរណ៍ និង អង្គការ Go & Do Social Welfare Corporation របស់កូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមសេដក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦។

គម្រោងវិនិយោគចំនួន ២២​ មានទុនសរុបប្រមាណ ៤០០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន

គម្រោងវិនិយោគចំនួន ២២​ មានទុនសរុបប្រមាណ ៤០០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស ជាលើកទី ៣ សម្រាប់គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានប្រមាណ ៤ ១៦០ កន្លែង។

ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន ២៧ ដោយកៀរគរបានមូលធនសរុបជាង ៧០០ លានដុល្លារ

ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន ២៧ ដោយកៀរគរបានមូលធនសរុបជាង ៧០០ លានដុល្លារ

ដោយគិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា បានទទួលក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុប ចំនួន ២៧ ដែលរួមមាន៖ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ចំនួន ១២ និង ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល ចំនួន ១៥ ហើយក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ទាំង ២៧ បានប្រមូលមូលធនសរុបពីទីផ្សារមូលបត្រ ក្នុងទំហំប្រមាណ ៧០៣ លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ផ្សារមូលបត្រកម្ពុជា ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៦។

ក្រសួង ដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក

ក្រសួង ដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់ចេញនូវវិធានការចំនួន ៣ ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

លោក Casey Barnett៖ កម្ពុជាផ្តល់សិទ្ធិឱ្យអាមេរិកនាំចេញទំនិញទាំងអស់ចូលកម្ពុជាដោយមិនបង់ពន្ធគយ

លោក Casey Barnett៖ កម្ពុជាផ្តល់សិទ្ធិឱ្យអាមេរិកនាំចេញទំនិញទាំងអស់ចូលកម្ពុជាដោយមិនបង់ពន្ធគយ

កម្ពុជាបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកនាំចេញទំនិញផលិតនៅសហរដ្ឋអាមេរិកទាំងអស់ចូលកម្ពុជាដោយមិនបង់ពន្ធគយ ខណៈដោយសារតែការផ្លាស់ប្តូរនេះ ការនាំចេញរបស់សហរដ្ឋអាមេរិកទៅកម្ពុជា បានកើនឡើង ៩៦% បើប្រៀបធៀបនឹងឆ្នាំមុន សម្រាប់រយៈពេលពីខែសីហាដល់ខែធ្នូ។ នេះបើយោងតាមការលើកឡើងរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។

រដ្ឋាភិបាល ដាក់ឱ្យអនុវត្តកម្មវិធីប័ណ្ណជំនាញ ដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រដ្ឋាភិបាល ដាក់ឱ្យអនុវត្តកម្មវិធីប័ណ្ណជំនាញ ដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីប័ណ្ណ​ជំនាញ (Skills Voucher) ជាផ្លូវការ ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ពង្រីកឱកាស និងបង្កើនប្រាក់ចំណូលសម្រាប់កម្លាំងពលកម្មរបស់កម្ពុជា រួមទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

រដ្ឋបាលរាជធានីភ្នំពេញ ផ្តល់លក្ខខណ្ឌចំនួន ៣ ដល់អ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ក្នុងតំបន់ជុំវិញផ្សារដើមគ

រដ្ឋបាលរាជធានីភ្នំពេញ ផ្តល់លក្ខខណ្ឌចំនួន ៣ ដល់អ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ក្នុងតំបន់ជុំវិញផ្សារដើមគ

លក្ខខណ្ឌមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញផ្តល់ជូនបងប្អូន អ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ក្នុងតំបន់ជុំវិញផ្សារដើមគ​ រួមមាន ៖ ១. អាចមានជម្រើសផ្លាស់ប្ដូរទៅលក់នៅផ្សារដើមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឫទៅរកទីតាំងឯកជនផ្សេងទៀតដែលខ្លួនគិតថាងាយស្រួល ប៉ុន្តែមិនមែនលក់លើផ្លូវសាធារណៈ ២. ក្នុងដំណាក់កាលនេះ បើបងប្អូនមានបញ្ហាខ្វះខាតជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុងជាអង្ករជូន និង ៣. មិនត្រូវបន្តលក់ដូរលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដាច់ខាត។

ជម្លោះព្រំដែន! វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា អនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ គិតជាទឹកប្រាក់ជាង ៥១០ លានដុល្លារ

ជម្លោះព្រំដែន! វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា អនុវត្តវិធានការបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ គិតជាទឹកប្រាក់ជាង ៥១០ លានដុល្លារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន ហើយបើគិតជាទឹកប្រាក់សរុប ដែលវិស័យមីក្រូហិរញ្ញវត្ថុ លើកលែងការប្រាក់ លុបចោលបំណុល និងរៀបចំឥណទានឡើងវិញ មានប្រមាណជាង ៥១០ លានដុល្លារ។

ឯកឧត្តម ហេង សួរ អបអរសាទរចំពោះលោក He Enjia ជាប់ឆ្នោតជាប្រធានសមាគម TAFTAC ថ្មី

ឯកឧត្តម ហេង សួរ អបអរសាទរចំពោះលោក He Enjia ជាប់ឆ្នោតជាប្រធានសមាគម TAFTAC ថ្មី

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អបអរសាទរចំពោះលោក He Enjia ដែលត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សម្រាប់អាណត្តិទី១៧ (២០២៦-២០២៨)។