Author: Manuk Bee (Bee Manuk)

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍មួយចំនួន ៧ ដើម្បីជាវិភាគទានបន្ថែមដល់សភាពាណិជ្ជកម្មកម្ពុជា

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍មួយចំនួន ៧ ដើម្បីជាវិភាគទានបន្ថែមដល់សភាពាណិជ្ជកម្មកម្ពុជា

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់នូវអនុសាសន៍មួយចំនួន ៧ ដើម្បីជាវិភាគទានបន្ថែមដល់ការកំណត់ទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា ពិសេស ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជាបន្ថែមទៀត។

ម្ចាស់អាជីវកម្ម អាចទទួលបានការធានាឥណទានលើកម្ចីរហូតដល់ ១០ លានដុល្លារពី “គម្រោងធានាឥណទានឯកត្តឥណទានពិសេស”

ម្ចាស់អាជីវកម្ម អាចទទួលបានការធានាឥណទានលើកម្ចីរហូតដល់ ១០ លានដុល្លារពី “គម្រោងធានាឥណទានឯកត្តឥណទានពិសេស”

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទានឯកត្តឥណទានពិសេស” ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចទទួលបានការធានាឥណទានលើកម្ចីរហូតដល់ ១០ លានដុល្លារ ក្នុងមួយកម្ចី សម្រាប់​ការប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម។

អ្នកឧកញ៉ា គិត ម៉េង៖ សភាពាណិជ្ជកម្មកម្ពុជា មានបេសកកម្មចម្បង ធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

អ្នកឧកញ៉ា គិត ម៉េង៖ សភាពាណិជ្ជកម្មកម្ពុជា មានបេសកកម្មចម្បង ធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែជាស្ថាប័នធម្មតាមួយទេ ប៉ុន្តែគឺជា “ដៃគូ” របស់រាជរដ្ឋាភិបាល ហើយសភាពាណិជ្ជកម្មមានបេសកកម្មចម្បង គឺធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

មន្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី៖ ​កម្ពុជា​មានគោលនយោបាយ​ប្រែក្លាយ​ផ្ទះ​ប្រជាពលរដ្ឋ​​ទៅជា​ទ្រនំសុភមង្គល

មន្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី៖ ​កម្ពុជា​មានគោលនយោបាយ​ប្រែក្លាយ​ផ្ទះ​ប្រជាពលរដ្ឋ​​ទៅជា​ទ្រនំសុភមង្គល

ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ​កម្ពុជា​មានគោលនយោបាយ​ប្រែក្លាយ​ផ្ទះ​របស់ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ​ទៅជា​ទ្រនំសុភមង្គល​ តាមរយៈការជំរុញ​ឱ្យមាន​ស្ថាបត្យកម្ម​សាមញ្ញ​ ងាយស្រួលរស់នៅ​ មានផាសុកភាព​ មានបណ្តាញ​សេវាសាធារណៈជាមូលដ្ឋាន​គ្រប់គ្រាន់។

សម្តេចធិបតី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព មិនតម្រូវឱ្យបង់ថវិកាទេ

សម្តេចធិបតី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព មិនតម្រូវឱ្យបង់ថវិកាទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) ប៉ុន្តែការចូលរួមរបស់កម្ពុជា ជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ ៣ ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។

ក្រុមហ៊ុន Visa ដាក់ចេញយុទ្ធនាការគាំទ្រអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យមនៅកម្ពុជា

ក្រុមហ៊ុន Visa ដាក់ចេញយុទ្ធនាការគាំទ្រអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យមនៅកម្ពុជា

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦ បានដាក់ចេញយុទ្ធនាការ “ការចំណាយតូចតាចប្រចាំថ្ងៃ (Shop Small Everyday)” នៅក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមពីខេត្តសៀមរាបដែលជាគោលដៅទេសចរណ៍ដ៍សំខាន់សម្រាប់អាជីរកម្មខ្នាតតូច និងមធ្យមជាច្រើន។

ធនាគារជាតិនៃកម្ពុជា៖ វិស័យសំណង់នៅកម្ពុជាបន្តមានកំណើនទាប

ធនាគារជាតិនៃកម្ពុជា៖ វិស័យសំណង់នៅកម្ពុជាបន្តមានកំណើនទាប

វិស័យសំណង់នៅកម្ពុជាមានកំណើនទាបត្រឹម ០,៤% ក្នុងឆ្នាំ ២០២៥ ធៀបនឹង ១,២% នាឆ្នាំ២០២៤ ដោយសារភាពទន់ខ្សោយនៃតម្រូវការ គួបផ្សំភាពលើសនៃការផ្គត់ផ្គង់នាពេលកន្លងមក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីថ្មីៗនេះ។

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ទៅកាន់ទីផ្សារប្រទេសចិន

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ទៅកាន់ទីផ្សារប្រទេសចិន

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម​និងបរិស្ថានឡាវ​ បានចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្មកម្ពុជានិងឡាវ ស្ដីពីការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ដែលនឹងបើកផ្លូវថ្មីមួយបន្ថែមទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។

ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុងរង្វង់ ៥% នៅឆ្នាំ ២០២៦ នេះ

ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុងរង្វង់ ៥% នៅឆ្នាំ ២០២៦ នេះ

ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា សម្រាប់ទស្សនវិស័យឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុង រង្វង់ ៥% និងអត្រាអតិផរណា ២,៣%។ នេះបើយោងតាមរបាយការណ៍ប្រចាំរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

កម្ពុជា-ជប៉ុន នឹងរៀបចំកម្មវិធីជំនួបធុរកិច្ចស្វាយចន្ទី នៅខែមីនាខាងមុខ

កម្ពុជា-ជប៉ុន នឹងរៀបចំកម្មវិធីជំនួបធុរកិច្ចស្វាយចន្ទី នៅខែមីនាខាងមុខ

សមាគមស្វាយចន្ទីកម្ពុជា (សសក) សហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នឹងរៀបចំកម្មវិធីជំនួបធុរកិច្ច (B2B) រវាងសហគ្រាសកែច្នៃស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុនបញ្ជាទិញជប៉ុននៅក្នុងខែមីនា ក្នុងគោលបំណងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន។ នេះបើយោងតាមការបញ្ជាក់របស់ សសក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះ។