Author: Manuk Bee (Bee Manuk)

ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឈ្នះពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ (ASEAN Digital Awards 2026)

ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឈ្នះពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ (ASEAN Digital Awards 2026)

ថ្នាលគាំពារសង្គមឌីជីថលរបស់កម្ពុជា ទទួលបានជ័យលាភី ពានរង្វាន់មាស ជូនព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដារដ្ឋមន្រ្តីឌីជីថលអាស៊ានបានសម្រេច និងទទួលស្គាល់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ (Public Sector Category) ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោជាងគេ នៅតំបន់អាស៊ាន។

ការនាំចេញពី RGPPSEZ របស់អ្នកឧកញ៉ា គិត ម៉េង សម្រេចបានជាង ២ ពាន់លានដុល្លារ

ការនាំចេញពី RGPPSEZ របស់អ្នកឧកញ៉ា គិត ម៉េង សម្រេចបានជាង ២ ពាន់លានដុល្លារ

វិស័យនាំចេញរបស់ប្រទេសកម្ពុជាបានកត់ត្រានូវកំណើនមួយដ៏រឹងមាំ និងមានស្ថេរភាព ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីការពង្រីកមូលដ្ឋានឧស្សាហកម្ម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្ម ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

កម្ពុជា និងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់

កម្ពុជា និងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់

សិក្ខាសាលាស្ដីពីទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៨ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការផ្ទេរ និងលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់» ដោយមានអ្នករៀបចំគោលនយោបាយ អ្នកជំនាញ និងប្រតិបត្តិករប្រមាណ ៣៥០ នាក់ ចូលរួមផ្លាស់ប្តូរបទពិសោធ បច្ចេកទេស និងបច្ចេកវិទ្យា។

កម្ពុជា និងជប៉ុន រួមគ្នាជំរុញកំពង់ផែក្រុងព្រះសីហនុ ក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់

កម្ពុជា និងជប៉ុន រួមគ្នាជំរុញកំពង់ផែក្រុងព្រះសីហនុ ក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចពិភាក្សាការងារជាមួយក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន លើគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។

រដ្ឋមន្ត្រី ហួត ហាក់៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាកាតាលីករជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន

រដ្ឋមន្ត្រី ហួត ហាក់៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាកាតាលីករជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាកាតាលីករជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនខ្លាំងឡើង។

ជប៉ុនគ្រោងពង្រីកអាជីវកម្មទឹកស្អាតនៅកម្ពុជា

ជប៉ុនគ្រោងពង្រីកអាជីវកម្មទឹកស្អាតនៅកម្ពុជា

គណៈប្រតិភូក្រុងគីតាគ្យូស៊ូ ប្រទេសជប៉ុន បានបង្ហាញ បំណងពង្រីកប្រតិបត្តិការអាជីវកម្មទឹកស្អាតរបស់ខ្លួននៅកម្ពុជា។ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងរបស់វិស័យឯកជនជប៉ុនក្នុងអាជីវកម្មទឹកស្អាតនៅកម្ពុជា។

រដ្ឋាភិបាល សម្រេចផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៤ តម្លៃជាង ២០៨ លានដុល្លារ

រដ្ឋាភិបាល សម្រេចផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៤ តម្លៃជាង ២០៨ លានដុល្លារ

រាជរដ្ឋាភិបាលសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ២៤ ក្នុងខេត្តព្រះសីហនុ សម្រាប់ដើមឆ្នាំ ២០២៦ ក្រោមទុនវិនិយោគជាង ២០៨ លានដុល្លារអាមេរិក។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលចេញផ្សាយនៅថ្ងៃនេះ។

ខេត្តក្រចេះ នឹងទទួលបានគម្រោងកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្មតម្លៃ ១០០ លានដុល្លារ

ខេត្តក្រចេះ នឹងទទួលបានគម្រោងកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្មតម្លៃ ១០០ លានដុល្លារ

ក្រុមហ៊ុន សីលវីខលឆឺរា ឯ.ក (Bracam Sil Vicultura Co., Ltd.) បានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលមានទុនវិនិយោគប្រមាណ ១០០ លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ២០០ កន្លែង។ ការស្នើនេះ ត្រូវបានធ្វើឡើង កាលថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៦  អំឡុងពេល ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានចូលរួម​ដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើគម្រោងវិនិយោគនេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត​, តំណាងមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ, បរិស្ថាន, ដែនដី នគរូបនីយកម្ម និងសំណង់, តំណាងរដ្ឋបាលភូមិឃុំ​ស្រុក ព្រមទាំងតំណាងក្រុមហ៊ុន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ។...

រោងចក្រផលិតសំបកកង់រថយន្តតម្លៃជិត ៣០០ លានដុល្លារ បើកដំណើរការនៅថ្ងៃនេះ

រោងចក្រផលិតសំបកកង់រថយន្តតម្លៃជិត ៣០០ លានដុល្លារ បើកដំណើរការនៅថ្ងៃនេះ

រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀត ដែលបោះទុនដំណាក់កាលដំបូងជិត ៣០០ លានដុល្លារនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីដំណើរការសាងសង់រយៈពេលមួយឆ្នាំ។

គម្រោងវិនិយោគថ្មីចំនួន ៥ តម្លៃជាង ១២០ លានដុល្លារ នឹងបង្ហាញរូបរាងនៅខេត្តមណ្ឌលគីរី

គម្រោងវិនិយោគថ្មីចំនួន ៥ តម្លៃជាង ១២០ លានដុល្លារ នឹងបង្ហាញរូបរាងនៅខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគីរីនឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន ៥ តម្លៃជាង ១២០ លានដុល្លារ បន្ទាប់ពីក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដឹកនាំកិច្ចពិភាក្សាលើគម្រោងវិនិយោគ ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី និងកម្មវិធីចុះជួបផ្ទាល់ជាមួយក្រុមហ៊ុន/សហគ្រាស នៅខេត្តមណ្ឌលគីរី។