៣ ឈុតប្រពៃណីថ្មីៗរបស់លោកស្រី លាង ធារ៉ា ពណ៌ក្រហមឆេះឆិល ស្អាត ​ស៊ីវិល័យ សមនឹងរូបសម្ផស្ស

មិន​ថា​ស្ថិត​ក្នុងកម្មវិធី​ណា លោកស្រី លាង ធារ៉ា មិន​ដែល​បង្ហាញ​ខ្លួន​ក្នុង​ឈុត​សម្លៀកបំពាក់​ជាន់​ម៉ូដ​គ្នា​ឡើយ ហើយ​ថ្មី​ៗ​នេះ​ស្ទី៍ល៍​ថ្មី​របស់​សេដ្ឋិនី និង​ជា​ថៅកែ​ហាង​ ធីអែនអិល គ្រឿងអលង្ការ ចូលចិត្ត​ពណ៌​ក្រហម​ឆ្អិនឆ្អៅ។

តាមដានជាមួយយើង៖ Million Times

លោកស្រី ធារ៉ា មិន​ដែល​មាន​ភាព​ជាន់​គ្នា​នៃ​ឈុត​ឡើយ ហើយ​១​ឈុត​ៗ​ពិតជា​ស្អាត និង​មាន​ការ​រចនា​ថ្មី ប្លែក និង​ស៊ីវិល័យ សក្ដិសម​ជាមួយ​រូប​សម្ផស្ស​ម្ចាស់​ប្រេន T&L Natural នេះ​តែ​ម្ដង។

ជាក់ស្ដែង​ឈុត​ប្រពៃណី​ពណ៌​ក្រហម​ទាំង២ និង​រ៉ូប​សម័យ​ថ្មី​១ ដែល​លោកស្រី លាង ធារ៉ា ស្លៀក​ពេល​ចូលរួម​កម្មវិធី​សិរី​មង្គល​កាលពី​ពេល​ថ្មី​ៗ​នេះ កាន់តែ​លើក​សម្រស់​ថៅកែ​ស្រី​ដែល​ល្បី​ថា​មាន​សម្រស់​ស្រស់​ត្រកាល មួយ​កម្រិត​ថែម​ទៀត។

សម្រស់​ស្រស់​ស្អាត ចរិយា​ថ្លៃថ្នូរ បូក​រួម​ជាមួយ​ការ​រៀបចំ​ផាត់​មុខ​ធ្វើ​សក់ មិន​ដូច​អ្នក​ដទៃ ធ្វើឲ្យ​លោកស្រី unique ហើយ​ក្មេង​ជាង​វ័យ បើ​ទោះ​ជា​មាន​កូន​ប្រុស​ស្រី ៣ នាក់​ហើយ​ក៏​ដោយ។

គួរ​បញ្ជាក់​ថា​លោកស្រី លាង ធារ៉ា ជា​អ្នក​ផលិត​មាតិកា ជា​ថៅកែ​ហាង​គ្រឿងអលង្ការ, ថៅកែ​ផលិតផល​ថែរក្សា​សម្រស់ ហើយ​កាន់​តែ​សំខាន់​លោកស្រី​ជា​អ្នក​ប្រម៉ូត និង​ធ្វើ​ទីផ្សារ​នៃ​ជំនួញ​ដោយ​ខ្លួនឯង៕

អត្ថបទ៖ ឆដា, រូបភាព៖ Theara Leang