មិនថាស្ថិតក្នុងកម្មវិធីណា លោកស្រី លាង ធារ៉ា មិនដែលបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ជាន់ម៉ូដគ្នាឡើយ ហើយថ្មីៗនេះស្ទី៍ល៍ថ្មីរបស់សេដ្ឋិនី និងជាថៅកែហាង ធីអែនអិល គ្រឿងអលង្ការ ចូលចិត្តពណ៌ក្រហមឆ្អិនឆ្អៅ។



លោកស្រី ធារ៉ា មិនដែលមានភាពជាន់គ្នានៃឈុតឡើយ ហើយ១ឈុតៗពិតជាស្អាត និងមានការរចនាថ្មី ប្លែក និងស៊ីវិល័យ សក្ដិសមជាមួយរូបសម្ផស្សម្ចាស់ប្រេន T&L Natural នេះតែម្ដង។
ជាក់ស្ដែងឈុតប្រពៃណីពណ៌ក្រហមទាំង២ និងរ៉ូបសម័យថ្មី១ ដែលលោកស្រី លាង ធារ៉ា ស្លៀកពេលចូលរួមកម្មវិធីសិរីមង្គលកាលពីពេលថ្មីៗនេះ កាន់តែលើកសម្រស់ថៅកែស្រីដែលល្បីថាមានសម្រស់ស្រស់ត្រកាល មួយកម្រិតថែមទៀត។
សម្រស់ស្រស់ស្អាត ចរិយាថ្លៃថ្នូរ បូករួមជាមួយការរៀបចំផាត់មុខធ្វើសក់ មិនដូចអ្នកដទៃ ធ្វើឲ្យលោកស្រី unique ហើយក្មេងជាងវ័យ បើទោះជាមានកូនប្រុសស្រី ៣ នាក់ហើយក៏ដោយ។
គួរបញ្ជាក់ថាលោកស្រី លាង ធារ៉ា ជាអ្នកផលិតមាតិកា ជាថៅកែហាងគ្រឿងអលង្ការ, ថៅកែផលិតផលថែរក្សាសម្រស់ ហើយកាន់តែសំខាន់លោកស្រីជាអ្នកប្រម៉ូត និងធ្វើទីផ្សារនៃជំនួញដោយខ្លួនឯង៕









អត្ថបទ៖ ឆដា, រូបភាព៖ Theara Leang




