អ៊ឹង វីនីកា កូនស្រីពៅអ្នកឧកញ៉ា លាង ម៉េង ស្រស់ស្អាតដូចព្រះនាងក្នុងព្រេងនិទាន នាថ្ងៃខួបកំណើត

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​ឲ្យ​កូន​ស្រី​ពៅ អ៊ឹង វីនីកា នា​រាត្រី​ថ្ងៃ ១ សីហា ឆ្នាំ ២០២៦ បន្ទាប់​ពី​កម្មវិធី​ពេល​ព្រឹក​របស់​ក្រុមហ៊ុន រៀបចំ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា និង​បើក​ការដ្ឋាន​សាងសង់ រោងចក្រ​ផលិត​អាហារ និង​ភេសជ្ជៈ ជីប ម៉ុង។

តាមដានជាមួយយើង៖ Million Times

កូន​ស្រី​ពៅ អ្នកឧកញ៉ា លាង ម៉េង និង​លោកស្រី គឹម ចាន់ណា ដែល​ទើប​បញ្ចប់​ការ​សិក្សា North Bridge International Schoolកាល​ពី​ពេល​ថ្មី​ៗ​នេះ។

ក្នុង​ថ្ងៃ​ខួប​កំណើត ស្រី​ស្រស់ Vinika ពិត​ជា​មិន​ធម្មតា​ដោយ​កញ្ញា​គ្រង​ឈុត​ដូច​ព្រះនាង​ក្នុង​ព្រេង​និទាន។ កូន​ស្រី​ពៅ​របស់​អ្នក​ឧកញ៉ា លាង ម៉េង បាន​ជ្រើសរើស​ប្រេន WAAD ALOQAILI ដ៏​អស្ចារ្យ មិន​ជា​រ៉ូប​ដែល​លក់​ដាច់​ខ្លាំង។

វីនីកា បានគ្រង​ឈុត​ពណ៌​ផ្កាឈូក​ស្រាល​ជា​យីហា WAAD ALOQAILI មាន​ទីតាំង​នៅ​ទី​ក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ឈុត​នោះ​មានឈ្មោះ ORLA GOWN ជា​រ៉ូប​គ្មាន​ខ្សែ​ដ៏​មាន​មន្តស្នេហ៍ ដែល​ឌិន​ដោយ​ដៃ​រាប់​ពាន់​អង្កាំ​ឲ្យ​ចេញ​ជា​រូប​ផ្កាឈូក នៅ​ផ្នែក​ខាង​លើ។ រ៉ូប​សាទីន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សិល្បៈ និង​​ក្រុម​ជាង​ដេរ​ដ៏​ជំនាញ ក្នុង​រយៈពេល ៦០០ ម៉ោង ដែល​ជា​កំពូល​នៃ​សិប្បកម្ម​រចនា​ម៉ូដ និង​ឧត្ដមភាព​នៃ​ការ​រចនា។

អ៊ឹង វីនីកា បង្ហាញ​សម្រស់​យ៉ាង​ត្រចះត្រចង់​ក្នុង​ឈុត ORLA GOWN តម្លៃ​ជាង ២ ពាន់​ដុល្លារ ហើយ​ការ​រៀបចំ​ទៀតសោត​ដូច fairy tale ស័ក្ដិសម​នឹង​សម្រស់​នារី​អភិជន​រូប​នេះ​តែម្ដង។ ចៅស្រី​របស់​អ្នក​ឧកញ៉ា ភាព ហៀក រូប​នេះ មាន​រូប​សម្រស់ កម្ពស់កំព ដូច​តារា ធ្វើឲ្យ​កញ្ញា​ពេល​បង្ហាញ​ខ្លួន​ជាមួយ​គ្រួសារ​ម្ដង​ៗ តែងតែ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍។ កម្មវិធី​ខួប​កំណើត​របស់​កញ្ញា មាន​ការ​ចូលរួម​លក្ខណៈ​គ្រួសារ និង​អ្នក​ជិតស្និទ្ធ​ប៉ុណ្ណោះ៕

អត្ថបទ៖ ឆដា, រូបភាព៖ Chea Sopanha, Bong Joy និង Maha Virak Make Up Artist