កូនក្រមុំរបស់លោកនាយកផ្នែកអភិវឌ្ឍអាជីវកម្ម​ប៉េង ហួត គ្រុប ជ្រើសរើសរ៉ូបកូនក្រមុំ ច្នៃឡើងដោយជាងក្នុងស្រុក​

មង្គលការ​លោក គួរ ម៉េងហួរ នាយកផ្នែកអភិវឌ្ឍអាជីវកម្ម​ប៉េង ហួត គ្រុប ដ៏​ធំ​កាលពី​សប្ដាហ៍​មុន​យ៉ាង​គគ្រឹកគគ្រេង រៀបចំ​យ៉ាង​ប្រណីត​ផ្ចិតផ្ចង់​ជាទី​បំផុត​នោះ ឈាន​ដល់​កម្មវិធី​រាត្រី​នៅតែ​បន្ត​ជ្រើសរើស​ស្នាដៃ​ក្នុង​ស្រុក។

តាមដានជាមួយយើង៖ Million Times

កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​របស់​នាយកផ្នែកអភិវឌ្ឍអាជីវកម្ម​ប៉េង ហួត គ្រុប បាន​ជ្រើសរើស​ហាង Soknan Atelier ដើម្បី​ច្នៃ​ឈុត​បែប​កូន​ក្រមុំ​អឺរ៉ុប ដែល​ជា​រ៉ូប​ពណ៌​ស​មាន​ប៉ាក់​ឌិន​យ៉ាង​ប្រណីត ដើម្បី​បិទ​កម្មវិធី​ដោយ​ភាព​ស្រស់​ស្អាត​បំផុត។

មង្គលការ​លំដាប់​អភិជន​របស់​ លោក គួរ ម៉េងហួរ នាយក​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​ប៉េង ហួត គ្រុប បាន​ជ្រើសរើស​សេវាកម្ម​ក្នុង​ស្រុក​ទាំងអស់ ដែល​នេះ​ជា​រឿង​គួរឲ្យ​ស្ញប់ស្ញែង​ដែល​អ្នក​មាន​នៅ​ក្នុង​ស្រុក​ខ្មែរ តែងតែ​គាំទ្រ​ផលិតផល សេវាកម្ម​ក្នុង​ស្រុក។

មង្គលការ​លោកនាយកផ្នែកអភិវឌ្ឍអាជីវកម្ម​ប៉េង ហួត គ្រុប រូប​នេះ​មិនមែន​យក​តែ​រ៉ូប​​កូន​ក្រមុំ​ពណ៌​ស​មួយ​ទេ ឈុត​ពណ៌​ក្រហម​ស្រស់ សម្រាប់​កម្មវិធី​ចាក់​ទឹកតែ​បែប​ចិន ក៏​ជា​ការ​ច្នៃ​ឡើង​ពី​ហាង Soknan Atelier ដូច​គ្នា​ដែរ។

គួរ​បញ្ជាក់​ថា​ហាង Soknan Atelier តែងតែ​ត្រូវ​បាន​ទទួល​ស្គាល់​ពី​គុណភាព និង​ភាព​ប្រណីត​នៃ​ការ​ច្នៃ​រ៉ូប។ កន្លង​មក​គ្រួសារ​អភិជន​នៅ​ស្រុក​ខ្មែរ​ជាច្រើន​តែងតែ​បាន​ជ្រើសរើស​ហាង​មួយ​នេះ ដើម្បី​ច្នៃ​សម្លៀកបំពាក់​ក្នុង​ថ្ងៃ​ពិសេស​បែប​នេះ។ ក្នុង​នោះ​មាន​ដូចជា​មង្គលការ ព្រះនាង នរោត្តម ពង្ស់សូរិយា និង​កូន​ប្រុស​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ, កម្មវិធី​ភ្ជាប់​ពាក្យ​របស់​ចៅ​ប្រុស​លោកអ្នក​ឧកញ៉ា ភាព ហៀក ច្រើន​គ្រួសារ​សេដ្ឋី​ទៀត៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia