កញ្ញា ហ៊ុន ពេជមុន្នីវរលក្ខណ៍ កូនស្រីច្បងនាយករដ្ឋមន្រ្តី នាំយកថវិកាបរិច្ចាគ ១០០ លានរៀល និង៥ ពាន់ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា

កញ្ញា ហ៊ុន ពេជមុន្នីវរលក្ខណ៍ ដែល​ត្រូវ​ជា​កូន​ស្រី​ច្បង ស្រ្តីទី១កម្ពុជា លោក​ជំទាវ ពេជ ចន្ទមុន្នី និង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​នាំ​យក​ថវិកា​ទៅ​ប្រគល់​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

តាមដានជាមួយយើង៖ Million Times

នៅ​ថ្ងៃ ៣១ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ មន្ទីរពេទ្យ​គន្ធបុប្ផា និង​បុគ្គលិក ព្រមទាំង​កុមារ-អាណា​ព្យាបាល ​ដែល​បាន​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​សៀមរាប ថ្លែង​អរគុណ​​ចំពោះ​ កូន​ស្រី​ច្បង​នាយក​រដ្ឋមន្ត្រី​រូប​នេះ។

កញ្ញា ហ៊ុន ពេជមុន្នីវរលក្ខណ៍ បាន​នាំ​យក​ថវិកា​បរិច្ចាគ ១០០ ០០០ ០០០រៀល និង ៥០០០ ដុល្លារ (+ក្រុម​គ្រួសារ) ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ចំណី​អាហារ​យ៉ាង​ឈ្ងុយឆ្ងាញ់​ជាង ២ ៧០០ កញ្ចប់ បាន​ដល់​អ្នក​ជំងឺ និង​អាណា​ព្យាបាល ព្រមទាំង​បុគ្គលិក​ពេទ្យ ពិសេស​កុមារា-កុមារី ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​មហារីក ៣០ នាក់​ផង​ដែរ ក្នុង​ឱកាស​ដ៏​ឧត្ដុង្គឧត្ដម​នៃ​ថ្ងៃ​ខួប​កំណើត​របស់​កញ្ញា ហ៊ុន ពេជមុន្នីវរលក្ខណ៍។

គួរ​បញ្ជាក់​ថា ហ៊ុន ពេជមុន្នីវរលក្ខណ៍ តែងតែ​បង្ហាញ​វត្តមាន​ចូលរួម​ការងារ​សប្បុរសធម៌​ជាមួយ​ម្ដាយ​គឺ​លោក​ជំទាវ ពេជ ចន្ទមុន្នី និង​ធ្លាប់​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​កម្ពុជា នាំ​ទៅ​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Dr. Beat Richner