ភរិយាអ្នកឧកញ៉ា ថៃ ជាហួត មានភារកិច្ចដឹកដៃកូនកំលោះ គួរ ម៉េងហួរ នាយកផ្នែកអភិវឌ្ឍអាជីវកម្ម​ប៉េង ហួត គ្រុប

អគ្គ​នាយិកា​ក្រុមហ៊ុន ប៉េងហួត គ្រុប លោកស្រី ហុង ដានី ដែល​ជា​ភរិយា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អ្នក​ឧកញ៉ា ថៃ ជាហួត បាន​ក្លាយ​ជា​អ្នក​ដឹក​ដៃ​ឲ្យ​កូន​កំលោះ គួរ ម៉េងហួរ ជា​នាយក​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​ប៉េង ហួត គ្រុប។

តាមដានជាមួយយើង៖ Million Times

ក្នុង​នាម​ជា​ចាស់ទុំ​នៅ​ក្រុមហ៊ុន​ភរិយា​អ្នកឧកញ៉ា ថៃ ជាហួត មាន​ភារ​ជា​អ្នក​ដឹកដៃ​ឲ្យ​បុគ្គលិក​ក្រោម​ឱវាទ។ លោកស្រី ហុង ដានី ពិតជា​ស័ក្ដិសម​នឹង​តួនាទី​អ្នក​ដឹកដៃ ព្រោះ​មិន​ត្រឹម​ជា​ស្ត្រី​មាន​រូប​សម្បត្តិ ភោគ​សម្បត្តិ ឡើយ ភរិយា​អ្នក​ឧកញ៉ា ថៃ ជាហួត ក៏​ជា​ស្ត្រី​មាន​គ្រួសារ​កក់ក្ដៅ មាន​កូន​ប្រុស​ស្រី​ជា​ទី​គាប់​ចិន្ដា។

ក្នុង​កម្មវិធី​ប្រពៃណី​ខ្មែរ​នេះ​ភរិយា​អ្នកឧកញ៉ា ថៃ ជាហួត បាន​រៀបចំ​ខ្លួន​យ៉ាង​ស្រស់​ស្អាត បង្ហាញ​សម្រស់​ស្រទន់។ ក្នុង​ឈុត​សម្លៀកបំពាក់​បែប​ខ្មែរ​សំពត់​បត់ អាវ​ប៉ាក់​ជាច្រើន​ឈុត មាន​ទាំង​ពណ៌​បៃតង និង​ពណ៌​មាស។

មិន​ថា​ឈុត​ណា​ឡើយ​អគ្គ​នាយិកា​ក្រុមហ៊ុន ប៉េងហួត គ្រុប បង្ហាញ​សម្រស់​នារី​ខ្មែរ​ត្រចះត្រចង់​រម្យទម​រាបសា សម​ជា​ស្ត្រី​អភិជន​ខ្ពង់ខ្ពស់។ បើ​ទោះ​ជា​ស្ថិត​ក្នុង​ឈុត​ប្រពៃណី​ខ្មែរ តែ​លោកស្រី ដានី មិន​ភ្លេច​ពី​បន្ថែម​គ្រឿងអលង្ការ​ប្រេន Bulgari និង​ស្បែក​ជើង​ម៉ាក​ល្បី​ៗ​ជាច្រើន​ម៉ូដ​ថែម​ទៀត​ផង៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia និង BOKEH Photographie