បើនិយាយពីថៅកែផលិតផលថែរក្សាសម្រស់នៅស្រុកខ្មែរ ដែលមានរសនិយមសម្ភារៈប្រេនមិនថាសម្លៀកបំពាក់ កាបូប ស្បែកជើង និងរថយន្តទំនើបឡើយ ច្បាស់ណាស់ថាគេនឹងនឹកឃើញដល់ និមល Felix ជាក់ជាមិនខាន។


ថៅកែស្រីវ័យ ៣២ ឆ្នាំ រូបនេះរស់នៅក្នុងជីវិតដ៏ស៊ីវិល័យ និងសោយសុខលើគំនរទ្រព្យសម្បត្តិ។ ងាកទៅមើលការរស់នៅប្រចាំថ្ងៃវិញ លោកស្រី ពិតជាមានភាពឡូយឆាយណាស់ ដោយការស្លៀកពាក់សុទ្ធសឹងតែរបស់ល្អ។
ក្នុងនោះ កាបូប ស្បែកជើង គ្រឿងអលង្ការ សុទ្ធតែយីហោល្បី ហើយរបស់ខ្លះទៀតស្ថិតក្នុង Collection កម្រទៀត។ ជាក់ស្ដែងដូចស្បែកជើងម៉ាក Taro Ishida របស់អ៊ីតាលីដ៏ល្បី ដែលមានឯកទេសផលិតដោយដៃមានតម្លៃខ្ពស់កប់ពពក ក៏លោកស្រី និមល មានដែរ។
គួរបញ្ជាក់ថា Taro Ishida ជាម៉ាកល្បីខ្លាំងខាងផលិតស្បែកជើងកែង។ ស្ត្រីអភិជនរូបនេះ មានបន្ទប់ធំទុកសម្រាប់ដាក់កាបូប ស្បែកជើង ដែលជាម៉ាកល្បីៗជាច្រើន។



ស្បែកជើង Ishtar ពណ៌មាសលាយខ្មៅ តម្លៃ ៤ ៩៩២ ដុល្លារ ពិតជាប្រណីត និងមានក្បូរក្បាច់រចនាពិសេស យកតាមលំនាំស្លឹក acanthu/អាកានត្ស ដែលជាការរចនាគ្រឿងតុបតែងមួយក្នុងចំណោមការរចនាលម្អចំណាស់ជាងគេ និងស្ថិតស្ថេរបំផុតនៅក្នុងស្ថាបត្យកម្ម និងសិល្បៈតុបតែងលោកខាងលិច ដែលមានប្រភពដើមនៅប្រទេសក្រិកបុរាណនៅប្រហែលសតវត្សរ៍ទី ៥ មុនគ.ស៕
អត្ថបទ៖ ឆដា, រូបភាព៖ Nimol Felix – ម៉ាក់ភូភូ




