នៅពេលបំពេញការងារបែបផ្លូវការរបស់របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តែងតែជ្រើសរើសសម្លៀកបំពាក់អាវធំរបៀបអ្នកជំនួញ។

ដោយលោកភរិយាសេដ្ឋី គិត ម៉េង ភាគច្រើនជ្រើសអាវធំ ឬហៅថា blazer ដែលជាប្រេន Ralph Lauren។ ក្នុងនោះប្រធានសមាគមសិល្បករខ្មែរ ធ្លាប់ប្រើពណ៌ស្វាយ, បៃតង, ខ្មៅ និងពណ៌ទឹកប៊ិច មើលទៅពិតជាស្រស់ស្អាត សមនឹងរូបរាង ពិសេសត្រូវជាមួយតួនាទីរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅក្នុងសង្គមតែម្ដង។
បើនិយាយពីតម្លៃក្នុង Collection Ralph Lauren ដែលជាស្ទីល៍ទាន់សម័យរបស់លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ពិតជាមិនធម្មតាឡើយ។ ដោយ Ralph Lauren ជាប្រេនល្បីរបស់អាមេរិក ហើយក៏ជាម៉ាកយីហោដ៏ប្រណីត សម្រាប់អភិជនផងដែរ ស័ក្ដិសមសម្រាប់អ្នកជំនួញតែម្ដង។
សម្រាប់ Ralph Lauren Collection double-breasted fitted blazer មានតម្លៃជាង ៤ ២០០ ដុល្លារ។ មិនមែនតែលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន កូនស្រីរបស់ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏មានអាវ Ralph Lauren នេះដែរ៕





អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Kith Meng និង Lok Chumteav Neak Oknha Mao Chamnan



