អគ្គនាយិកាក្រុមហ៊ុន PTC Computer អ្នកឧកញ៉ា តាំង វួចឡាយ ថ្មីៗនេះបានចូលរួមក្នុងកម្មវិធីជាច្រើនជាមួយសមាគមសិល្បករខ្មែរញឹកញាប់ និងកម្មវិធីធំៗដែលរៀបចំដោយអ្នកជំនួញដូចៗ ដោយមិនអាក់ខាន។


កាលពីប៉ុន្មានថ្ងៃមុនអគ្គនាយិកាក្រុមហ៊ុន PTC Computer Co., Ltd បានបង្ហាញវត្តមានក្នុងកម្មវិធីចុះ MoU ព្រមទាំងកម្មវិធីដែលក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ ៧៧ ៧៧៧ ដុល្លារជុំទី៣ សម្រាប់រយៈពេល ១០ ឆ្នាំដល់សមាគមសិល្បករខ្មែរ សង្កេតឃើញថា ការរៀបចំខ្លួនរបស់អ្នកឧកញ៉ា តាំង វួចឡាយ មើលទៅសមរម្យ ថ្លៃថ្នូរ ស័ក្ដិសមឋានៈ តួនាទីក្នុងសង្គម។
សម្រាប់សម្លៀកបំពាក់បែបស្ត្រីអ្នកជំនួញ ពណ៌លឿងខ្ចី ដែលជា Local brand មានឈ្មោះថា Ambre Siemreap។ ចំណែកកាលពីថ្ងៃ ២១ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅ នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្ដាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ភរិយាអ្នកឧកញ៉ា អ៊ឹង សែ ពូកែរៀបចំខ្លួនយ៉ាងស្រស់ស្អាតផងដែរ។
នាឱកាសនោះ អ្នកឧកញ៉ា តាំង វួចឡាយ បានជ្រើសរើសអាវពណ៌គ្រីម ដោយកាន់កាបូបដៃម៉ាក Chanel មានតម្លៃប្រមាណ ៦ ពាន់ដុល្លារ។ គួរបញ្ជាក់ដែរថា អ្នកឧកញ៉ា តាំង វួចឡាយ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន តែងតែគាំទ្រគ្នាទៅវិញទៅមើលមិនថាការងារ និងគ្រយសារឡើយ៕


អត្ថបទ៖ ឆដា, រូបភាព៖ BreadTalk Cambodia និង Lok Chumteav Neak Oknha Mao Chamnan



