ថ្មីៗនេះអ្នកឧកញ៉ា លាង ម៉េង និងភរិយាគឺលោកស្រី គឹម ចាន់ណា បានទៅចូលរួមអបអរសាទរកូនស្រីពៅ ដែលទើបបញ្ចប់ការសិក្សានៅ North Bridge International School។ ដោយកូនស្រីពៅរបស់សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានឈ្មោះថា អ៊ឹង វីនីកា។


មិនត្រឹមតែមានវត្តមាន អ្នកឧកញ៉ា លាង ម៉េង និងភរិយាប៉ុណ្ណោះទេ លោកអ្នកឧកញ៉ា ភាព ហៀក ក៏បានទៅផ្ដល់កម្លាំងចិត្តដល់ចៅស្រីដ៏ស្រស់ស្អាតរបស់ខ្លួនដែរ។ ក្រោយកម្មវិធីចប់រួចរាល់អ្នកទាំង ៤ ក៏បានថតរូបជាអនុស្សាវរីយ៍ជុំគ្នា នាគ្នាបញ្ចប់ការសិក្សានោះ។
លោកស្រី គឹម ចាន់ណា បានជូនពរកូនស្រីបណ្ដូលចិត្តយ៉ាងមានអត្ថន័យថា “សូមអបអរសាទរដល់កូនតូចរបស់ម៉ាក់ @vinika.u !!! ម៉ាក់មានមោទនភាពចំពោះកូនខ្លាំងណាស់ដែលសម្រេចបានជំហានដំបូងក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជីវិតរបស់កូន សូមជូនពរឱ្យកូនមាន សុភមង្គល ជោគជ័យ និងដំណើរដ៏ស្រស់ស្អាតនៅខាងមុខ។ ស្រលាញ់កូនជានិច្ច”។


គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៥ កន្លងទៅ ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង និងគ្រួសារបានទៅអបអរកូនប្រុសទី៣ អ៊ឹង ប្រីយ៉ាន ដែលបញ្ចប់ការសិក្សានៅអាមេរិក និងបានត្រឡប់មកជួយការងារក្រុមហ៊ុនឪពុកម្ដាយខ្លួន។
មកទល់ពេលនេះ ជីប ម៉ុង គ្រុប ពោរពេញទៅដោយ Young CEO ដែលសុទ្ធសឹងជាកូនចៅ និងជាធនធានជំនាន់ក្រោយទទួលបានការអប់រំ ចំណេះដឹងល្អមកពីក្រៅប្រទេស៕
អត្ថបទ៖ឆដា, រូបភាព៖ channakim99



