គ្រឿងអលង្ការ «រំដួលអប្សរអង្គរ» នៃហាងលោកស្រី អ៊ឹមផាន វណ្ណឌី បានបង្ហាញខ្លួននៅមហោស្រពភាពយន្តកាន ២០២៦

នៅ​ឆ្នាំ​នេះ លោកស្រី អ៊ឹមផាន វណ្ណឌី អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត និង​លក់​គ្រឿងអលង្ការ CBVH មិន​បាន​ចូលរួម​កម្មវិធី​ក៏​ពិតមែន តែ​ក៏​មិន​ភ្លេច​ចូលរួម​ឧបត្ថម្ភ​ដល់​សិល្បករ​ខ្មែរ ដែល​មាន​វត្តមាន​នៅ​ទីនោះ​ឡើយ។

តាមដានជាមួយយើង៖ Million Times

បើ​ទោះ​មិន​បាន​ចូលរួម តែ​លោកស្រី​បាន​ផ្ដល់​គ្រឿងអលង្ការ​ដល់​សិល្បករ កុយ អេនណា ដែល​មាន​ឈ្មោះ​ថា “រំដួល​ស្នេហ៍” ដ៏​ភ្លឺចិញ្ចាច​ដែល​ជា​ក្បូរក្បាច់​របស់​ខ្មែរ និង​ធ្វើឡើង​ដោយ​កូនខ្មែរ​តែម្ដង។ ការ​បង្ហាញ​គ្រឿងអលង្ការ «រំដួលអប្សរអង្គរ» នៅលើឆាកអន្តរជាតិនៅទីក្រុងកាន ប្រទេស​បារាំង​លើក​ទី ៧៩ ពិតជា​អស្ចារ្យ​ណាស់។

ក្រុមហ៊ុន​គ្រឿងអលង្ការ CBVH មាន​ឱកាស​បាន​បង្ហាញ​វត្តមាន​សា​ជាថ្មី​ជាមួយ​ឈុត​គ្រឿង​អលង្ការ «រំដួល​អប្សរ​អង្គរ» ដែល​ជា​ការ​រចនា និង​បង្កើត​ថ្មី​មួយរបស់ CBVH ដោយ​បាន​រចនា​ឡើង​យក​លំនាំ​តាម សុរង​ក​នាង​អប្សរ រួមផ្សំ​ជាមួយ​ផ្កា​រំដួល​ដែល​ជា​ផ្កា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​នៅ​ទីក្រុង​កាន ប្រទេស​បារាំង។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០២៥ លោកស្រី អ៊ឹមផាន វណ្ណឌី ក៏​បាន​ចូលរួម​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​កាន ដោយ​ប្រើប្រាស់​គ្រឿង​អលង្ការ​ដែល​មាន​ឈ្មោះ​ថា «រំដួល​ស្នេហ៍»។

គួរ​បញ្ជាក់​ផង​ដែរ​ថា អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត និង​លក់​គ្រឿងអលង្ការ CBVH លោកស្រី អ៊ឹមផាន វណ្ណឌី ជា​ស្ត្រី​អភិជន និង​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់។ មិន​តែ​ប៉ុណ្ណោះ​ក៏​ជា​មនុស្ស​មាន​សមានចិត្ត​ល្អ​ខ្លាំង ជួយ​ដល់​សង្គម៕

អត្ថបទ៖ ឆដា, រូបភាព៖ CBVH