វីដេអូបុរសម្នាក់ព្រោះតែជីវភាពខ្វះខាតបានឌុបកូនតាមកង់ កាលពីប៉ុន្មានថ្ងៃមុន រ ដោយក្មេងៗងោកងុយធ្វើឲ្យមហាជនមានក្ដីអាណិតអាសូរខ្លាំង។

លោកស្រី សុភា បុត្រឈរ ដែលជាសេដ្ឋិនីចិត្តធម៌មានស្វាមីម្ចាស់ក្រុមហ៊ុនសម្ភារៈការិយាល័យដ៏ធំនៅប្រទេសអាល្លឺម៉ង់ ក៏បានឃើញពីវីដេអូនោះដែរ ហើយក៏បានប្រកាសជួយដល់បុរស និងជាឪពុកកម្សត់ ដើម្បីមានដើមទុនរកស៊ី។
លោកស្រី ណូ សុភា បានជួយដល់បុរសរូបនោះ ដើម្បីជួយឲ្យគាត់មានដើមទុនតូចមួយ សម្រាប់រកស៊ី និងថែរក្សាកូនៗ។ វីដេអូដែលបង្ហាញពីរូបបុរសម្នាក់ដឹកកូន ហើយកូនតូចៗទាំង ២ កំពុងគេងលង់លក់យ៉ាងស្ងប់សុខ លើដៃកង់របស់ឪពុក ខណៈកំពុងជិះកង់ដើរសំលៀងកាំបិតឲ្យគេតាមផ្លូវ។
មហាជនឃើញរូបភាពនោះហើយ ពិតជាក្តុកក្តួលចិត្តខ្លាំងណាស់ ហើយភរិយាម្ចាស់ក្រុមហ៊ុន Böttcher Ag មិនអាចទប់ចិត្ត មិនឲ្យមិនអាណិតបានឡើយ ក៏ប្រកាសឲ្យអ្នកស្គាល់បុរសរូបនោះ ទាក់ទងទៅក្រុមការងារខ្លួន។

គួរបញ្ជាក់ថា ក្រោយ លោកស្រី សុភា បុត្រឈរ បង្ហោះលើបណ្ដាញសង្គម មានអ្នកបញ្ចេញមតិថា បុរសរូបនោះរស់នៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត និង Sophea MD



