លោកស្រី លី សុខឆេង គ្រងឈុត Yumberry Embellished ពណ៌ផ្កាឈូកយ៉ាងស្រទន់ ស្រស់ស្អាត

កាលពី​សប្ដាហ៍​មុន មង្គលការ​ដ៏​ធំ​នៅទីក្រុងភ្នំពេញក៏​មាន​វត្តមាន​លោកស្រី លី សុខឆេង នាយិកា​ក្រុមហ៊ុន ជីប ម៉ុង រីថែល និង​សមាជិក​ក្រុម​ប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ចូលរួមផង​ដែរ។

តាមដានជាមួយយើង៖ Million Times

ដោយ​កម្មវិធី​គ្រួសារ​អ្នក​មុខ​អ្នក​ការ​នោះ​ដែរ លោកស្រី លី សុខឆេង បាន​ចូលរួម​តាំងពី​កម្មវិធី​ប្រពៃណី និង​ជប់លៀង​នា​ពេល​រាត្រី ដោយ​លោកស្រី សុខឆេង បាន​គ្រង​ឈុត Yumberry Embellished ដែលជា​ប្រេន Tarik Ediz។

ឈុត​ពណ៌​ផ្កាឈូក​យ៉ាង​ស្រទន់ Tarik Ediz Yumberry Embellished Gown in Taffeta តម្លៃ​ជាង ១ ៣០០ ដុល្លារ​សម​ជាមួយ​រូបរាង​ដ៏​ស្រស់​ស្អាត​របស់ លោកស្រី លី សុខឆេង។ ក្រៅ​ពី​ឈុត​ដ៏​ស្អាត​ហើយ​នោះ នាយិកា​ក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏​បាន​កាន់​កាបូប​ដៃ​ពណ៌​ដូចគ្នា​ជាមួយ​រ៉ូប។

ក្រៅពី​ឈុត​ប្រេន​ហើយ​នោះ ក៏​មាន​បន្ថែម​ដោយ​គ្រឿង​អលង្ការ​ពេជ្រ​ចាំងចែង​ទាំង​ខ្សែក ខ្សែ​ដៃ និង​ចិញ្ចៀន។ សម្រាប់​ឈុត​បុរាណ​វិញ លោកស្រី​ សមាជិក​ក្រុម​ប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង រូបនេះ​ក៏​បាន​រៀបចំ​ខ្លួន​យ៉ាង​ស្រទន់​ផងដែរ៕

អត្ថបទ៖ឆដា, រូបភាព៖ Sim Panha