ថ្មីៗនេះយុវតី យឹម លីនដា បង្ហាញខ្លួនចូលរួមកម្មវិធីមង្គលការធំមួយ

យុវតី យឹម លីនដា ដែល​ជា​កូន​ស្រី​នៃ​ត្រកូល​អភិជន​មួយ​រូប​ក្នុង​ស្រុក​ខ្មែរ តែងតែ​ជា​ទី​ចាប់អារម្មណ៍​ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ផ្សេង​ៗ ព្រោះ​តែ​រូប​សម្រស់ និង​ការ​តុបតែង​ខ្លួន​គឺ​ថា​ស្អាត​គ្មាន​កន្លែង​ទាស់។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ​ដែរ​ លីនដា បាន​ចូល​រួម​ក្នុង​កម្មវិធី​មង្គលការ​មន្ត្រីរាជការ​ធំ ២ ដែល​ជា​ដន្លង​នឹង​គ្នា ព្រម​ទាំង​មាន​ការ​ចូលរួម​ឲ្យ​ពរជ័យ​សិរី​មង្គល​ដល់​គូ​ស្នេហ៍​ថ្មី ពី​សំណាក់​ភ្ញៀវ​ជា​ថ្នាក់​ដឹកនាំ អ្នក​ជំនួញ​ធំ​ៗ ព្រម​ទាំង​កូន​ចៅ​អ្នក​បន្តវេន​ជំនាន់​ក្រោយ​នៃ​ត្រកូល​អភិជន​ជាច្រើន​រូប។

ស្ថិត​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​សំពត់​បត់​ច្នៃ​ពី​ផាមួង​ខ្មែរ និង​អាវ​ប៉ាក់​ពណ៌​បៃតង ពិតជា​ស្រស់​សម​នឹង​រាង​ខ្ពស់​ស្រឡះ និង​ស្រឡូន​ស្អាត។ ដោយ​បន្ថែម​ជាមួយ​គ្រឿង​អលង្ការ​ប្រេន កាបូប ស្បែកជើង​ម៉ាក​ល្បី។

សម្រាប់​កាបូប​ប្រេន​ដ៏​ស្រស់​ស្អាត​មួយ​នោះ​មាន​ឈ្មោះ​ថា Chanel Tea Box Minaudière មាន​តម្លៃ​ប្រមាណ ២១ ០០០ ដុល្លារ។ គួរ​បញ្ជាក់​ថា ជា​ចៅ​ស្រី​លោក​ ជា សុផារ៉ា រូប​នេះ​ជា​មាន​រូប​សម្រស់​ស្រស់​ស្អាត​ខ្លាំង ហើយ​កាលពី​ឆ្នាំ​មុន លីនដា និង​គ្រួសារ បាន​ចូលរួម​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់ Brand Bvlgari ដែល​ធ្វើ​ឡើង​នៅ​សៀមរាប យុវតី​ខ្មែរ​រូបនេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​សកល។

គួរ​បញ្ជាក់​ថា យឹម លីនដា ជា​កូន​ស្រី​ពៅ​លោក យឹម លាង ឧត្ដមសេនីយ៍ឯក ដែល​ជា​កូន​ប្រុស​ ឧត្តម​​​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ យឹម ឆៃលី ហើយ​ម្ដាយ​មាន​ឈ្មោះ ជា សុផាម៉ាដែន ដែល​ជា​កូន​ស្រី​ច្បង​លោក ជា សុផារ៉ា៕

អត្ថបទ៖ ឆដា រូបភាព៖ Jing Ly