បណ្ដុំម៉ូដសម្លៀកបំពាក់អគ្គនាយិកា​ក្រុមហ៊ុនផលិត និងលក់គ្រឿងអលង្ការ CBVH សុទ្ធតែពណ៌បៃតង

ឱកាស​នៃ​ពិធី​​សម្ពោធ​ជា​ផ្លូវការ ក្រុមហ៊ុន​ផលិត និង​លក់​គ្រឿងអលង្ការ “ជាងបាក់វណ្ណ ហុង” ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ ៨-៩-១០ ខែ​ឧសភា ឆ្នាំ ២០២៦ លោកស្រី អ៊ឹមផាន វណ្ណឌី បាន​បង្ហាញ​ខ្លួន​ជា​មួយ​ឈុតសម្លៀកបំពាក់​ជាច្រើន ​សុទ្ធសឹង​តែ​មាន​ពណ៌​បៃតង​ទាំងអស់។

តាមដានជាមួយយើង៖ Million Times

កម្មវិធី​ប៉ុន្មាន​ថ្ងៃ​ដែល​លោកស្រី វណ្ណឌី បាន​រៀបចំ​កន្លង​មក​ឃើញ​ថា អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត និង​លក់​គ្រឿងអលង្ការ CBVH បាន​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ទាំង​ច្នៃ​ឡើង​ដោយ​ហាង​ក្នុង​ស្រុក និង​ប្រេន​បរទេស។

អ្វី​ដែល​អាច​កត់​សម្គាល់​បាន គឺ​គ្រប់​ឈុត​ទាំង​អស់​របស់​លោកស្រី វណ្ណឌី តែងតែ​ប្រើប្រាស់​ពណ៌​បៃតង មិន​ថា​ឈុត​ប្រពៃណី​ខ្មែរ និង​ប្រេន​យីហោ​ល្បី​ៗ គឺ​ប្រើ​ពណ៌​ដូចគ្នា ដែល​ជា​ពណ៌​តំណាង​ឲ្យ​ហាង​ជាង បាក់ វណ្ណហុង តែម្ដង។

ក្នុង​នោះ​មាន​ទាំង​ឈុត​ដែល​ជា​ប្រេន Dolce & Gabbana Multicolor Leaf Print Embellished Trenchcoat Jacket, Dolce & Gabbana Green Metallic Jacquard ព្រម​ទាំង​ឈុត Dolce & Gabbana ដទៃ​ទៀត និង​រ៉ូប​ហូល​ផាមួង​ខ្មែរ។ មិន​តែ​ប៉ុណ្ណោះ​គ្រឿងអលង្ការ ស្បែកជើង​ក៏​លោកស្រី អ៊ីមផាន វណ្ណឌី ប្រើប្រាស់​ពណ៌​បៃតង​ដូចគ្នា។

សូម្បី​តែ​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​សម្ពោធ​ក៏​ភាគច្រើន​គ្រង​ឈុត​ដែល​មាន​ពណ៌​បៃតង​ដូចគ្នា​ដែរ មិន​ថា​បុរស ឬ​ឡើយ​ឡើយ ដែល​នេះ​ជា​ការ​ផ្ដល់​កំណត់សម្គាល់​ថា​ជា​ការ​ចូលរួម​កម្មវិធី​សម្ពោធ​ហាង​ជាង បាក់ វណ្ណហុង៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory