Style រៀបចំ​ខ្លួនលោកស្រី សំអាង លក្ខិណា បង្ហាញយ៉ាងច្បាស់ថាជានារីអភិជនពិតៗ

នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន វឌ្ឍនៈ ប្រូភើធី អិលធីឌី គឺលោកស្រី សំអាង លក្ខិណា គឺ​ជា​អ្នក​ជំនួញ​ដ៏​មាន​សមត្ថភាព និង​ទទួល​បាន​ការ​គោរព សរសើរ​ពី​ថ្នាក់​ក្រោម​បង្គាប់ជានិច្ច។

តាមដានជាមួយយើង៖ Million Times

ពិសេស​គឺ​ការ​រៀប​ចំ​ខ្លួន​សម​ជា​ថ្នាក់​ដឹកនាំ​របស់​លោកស្រី លក្ខិណា ធ្វើឲ្យ​គេឯង​តែង​ស្ញប់ស្ញែង​ដោយ​បែងចែក​ការ​រៀបចំ​សម្លៀកបំពាក់​បាន​សមសួន​គ្រប់​ពេល​វេលា។ ដូច​កាល​ថ្មី​ៗ​នេះ​ក្នុង​វីដេអូ​ប្រម៉ូត​សាលា The King School Vattanacville។ សម្រាប់​តួនាទី​របស់​លោកស្រី​នៅ The King’s School Vattanacville ជា​អភិបាល​មួយ​រូប​នៃ​សាលា

នៅ​ក្នុង​វីដេអូ​នោះ​លោកស្រី សំអាង លក្ខិណា បាន​ជ្រើសរើស​ឈុត VALENTINO GARAVANI ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ។ ឈុត​នោះ​មាន​ឈ្មោះ​ថា Floral-Print Silk Crepe De Chine Dress តម្លៃ ៦ ៣៧៩ ដុល្លារ។

ឋានៈ តួនាទី​របស់​កូន​ស្រី​សេដ្ឋី សំ អាង រូប​នេះ​តែងតែ​ជ្រើសរើស​សម្លៀកបំពាក់​បាន​សមសួន​រូប​សម្រស់ និង​រូបរាង ហើយ​លោកស្រី​តែង​ប្រើប្រាស់​សម្ភារៈ​ប្រេន​ៗ។ ការ​ជ្រើស​រើស​សម្លៀកបំពាក់​បាន​ត្រឹមត្រូវ អាច​បង្ហាញ​យ៉ាង​ច្បាស់​ពី​ថាមពល និង​ទំនុក​ចិត្ត​បាន​មួយ​កម្រិត​ទៀត។ ដឹ​ ឃីងស្គូល វឌ្ឍនៈវីល ជា​​សាលាអន្តរជាតិអង់គ្លេសដែលទទួលស្គាល់ដោយ COBIS ដំបូង​គេនៅកម្ពុជាសម្រាប់កុមារអាយុពី ២-១២ ឆ្នាំ។

បើ​ទោះ​ជា​មាន​កូន​ដល់​ទៅ ៣ នាក់ តែ​នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន វឌ្ឍនៈ ប្រូភើធី អិលធីឌី និង​ក្រុមហ៊ុន​វឌ្ឍនៈ អ៊ិនវេសមេន លីមីធីត ជា​សហ​ស្ថាបនិក ភាគ​ទុនិក និង​ជា​អភិបាល​នៃ​ក្រុមហ៊ុន​វឌ្ឍនៈ ប្រូវើរី ឯ.ក និង​ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក រូប​នេះ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ដដែល៕

អត្ថបទ៖ ឆដា, រូបភាព៖ Sam Ang Leakhena