អ្នកនាង ផន សុផានីសា ដែលអ្នកលេងបណ្ដាញសង្គមស្គាល់យ៉ាងច្បាស់ថាជាកូនប្រសាអ្នកឧកញ៉ា លាង ម៉េង និងលោកស្រី គឹម ចាន់ណា តែងតែទទួលបានការចាប់អារម្មណ៍ជានិច្ច គ្រាបង្ហាញខ្លួននៅទីសាធារណ មិនថាចូលរួមកម្មវិធីក្រុមហ៊ុនរបស់គ្រួសារស្វាមី និងចូលរួមកម្មវិធីផ្សេងៗ។

កាលពីសប្ដាហ៍មុន ចៅស្រី ឯកឧត្ដម ជា សុផារ៉ា រូបនេះមិនខុសពីសាច់ញាតិដទៃនៃគ្រួសារខាងស្វាមី គឺចូលរួមឲ្យពរជ័យសាច់ថ្លៃ ដែលជាប្អូនជីដូនមួយស្វាមី គឺលោក អ៊ឹង វីរៈ ប្រធានបន្តវេនរបស់ក្រុមហ៊ុន Khmer Beverages និងត្រូវជាកូនប្រុសរបស់លោកអ្នកឧកញ៉ា លាង ឃុន។
មង្គលការបែបអឺរ៉ុប អ្នកនាង នីសា បានជ្រើសសម្លៀកបំពាក់ក្រហមវែងគ្មានខ្សែរបស់ Rebecca Vallance រចនាដោយ Alora តម្លៃ ២ ៣៦០ ដុល្លារ និងឈុតពណ៌សប្រេន SANDRO តម្លៃជិត ១ ពាន់ដុល្លារ។


ក្រៅពីទៅចូលរួមមង្គលការហើយ អ្នកនាង ផន សុផានីសា និងគ្រួសារខាងស្វាមីបានបន្តដំណើរកម្សាន្តនៅប្រទេសជាច្រើនក្នុងទឹកដីអឺរ៉ុបនោះទៀត៕






អត្ថបទឆដា, រូបភាព៖ Sophanisa Phan




