Nicole កូនស្រីអ្នកឧកញ៉ា លាង ហួង បណ្ដើរ Erich កូនថៅកែហនុមាន ចូលរួមមង្គលការនៅអ៊ីតាលី

មង្គលការ​ប្រធាន​បន្តវេន​របស់​ក្រុមហ៊ុន Khmer Beverages អ៊ឹង វីរៈ និង​កូន​ស្រី​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ីតាលី​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​កញ្ញា អ៊ឹង នីកូល ដែល​ជា​កូន​ស្រី​អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន ផងដែរ។

តាមដានជាមួយយើង៖ Million Times

ក្នុង​នាម​ជា​សាច់ញាតិ​ខាង​កូន​កំលោះ អ៊ឹង វីរៈ កញ្ញា Nicole ដែល​ជា​ប្អូន​ស្រី​ជីដូន​មួយ បាន​ចូលរួម​អបអរ​សាទរ​ជាមួយ​គូស្នេហ៍ គឺលោក ផន មុតច័ន្ទឧត្តម ឬ Erich ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​ថៅកែ​ស្រាបៀ​ហនុមាន។

នា​ថ្ងៃ​មង្គលការ​​កូនប្រុស​ច្បង​លោក​អ្នក​ឧកញ៉ា លាង ឃុន កូនប្រុស​ច្បង​លោក​អ្នក​ឧកញ៉ា លាង ឃុន និង​កូនក្រមុំឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នីកូល បាន​គ្រង​រ៉ូប​ពណ៌​លឿង​ប្រេន Elie Saab Embellished scarf-detail silk gown ដែល​មាន​តម្លៃ ៥ ៥៩៣ ដុល្លារ​យ៉ាង​ស្រស់​ស្អាត​មិន​ចាញ់​កូន​ក្រមុំ​ឡើយ។

អ្នក​ទាំង ២ តែងតែ​ចូលរួម​ក្នុង​កម្មវិធី​នៃ​គ្រួសារ​ទាំង​សងខាង ក្នុង​កម្មវិធី​ផ្សេង​ៗ។ Nicole បាន​កាន់ដៃ Erich ក្នុង​នាម​ជា​គូស្នេហ៍​ដែល​មាន​គ្រួសារ​ទាំង​សងខាង​ដឹងឮ និង​ទទួល​ស្គាល់ ដោយ​រង់ចាំ​តែ​ថ្ងៃ​ពិសេស​មក​ដល់​ប៉ុណ្ណោះ។ សម្រាប់​គូស្នេហ៍​ទាំង ២ ពិតជា​ស្រស់​ស្អាត និង​សង្ហា​សមគ្នា​តែម្ដង​ទាំង​ក្រុម​គ្រួសារ​ទាំងសងខាង និង​ឋានៈ​មុខមាត់​ក្នុង​សង្គម៕

អត្ថបទ៖ ឆដា, រូបភាព៖ Instagram Nicoleungg និងអ៊ីនធឺណេត